លើនេះដឹងការពិតហើយ!!តួឯកស្រីប្រុសក្នុងរឿង«បុពេ្វសន្និវាសវគ្គ២»គឺជាតារា២ដួងនេះសោះ!

ប្រិយមិត្តដែលនិយមតាមដានរឿងភាគរបស់ប្រទេសថៃប្រាកដជាបានស្គាល់ហើយរឿង«បុព្វេសន្និវាស» ដែលទើបតែចាក់បញ្ចាំងចប់ថ្មីៗនេះ។ ក្នុងនោះផងដែរនៅចុងបញ្ចប់នៃរឿងគេឃើញមានបង្ហាញថារឿងនេះនឹងមានបន្តវគ្គ២ទៀតផង។



យ៉ាងណាមិញផលិតកររឿងនេះផ្ទាល់ក៏បានបញ្ជាក់ផងដែរថា រឿង«បុព្វេសន្និវាស» និងមានចេញវគ្គ២ តែចំពោះតួអង្គឯកប្រុសស្រីនោះលោក ពុំទាន់បានបញ្ជាក់ថាជានរណាគេនោះទេ ដែលជាហេតុធ្វើអោយអ្នកគាំទ្រចង់ដឹងយ៉ាងខ្លាំង។



ទន្ទឹមនឹងការរងចាំនេះផងដែរ ផលិតករល្បីឈ្មោះលោក Rom Raeng បានបង្ហោះសារនៅក្នុងបណ្ដាញសង្គមអីុនស្ដារក្រាមរបស់លោកថា ដំណែងតួអង្គ​ឯកប្រុសស្រីនៅក្នុងរឿង«បុព្វេសន្និវាសវគ្គ២» នៅតែជាលោក Pope Thanawat និងកញ្ញា Bella Ranee ដដែល។

ពិតណាស់ដំណឹងមួយនេះ បានធ្វើអោយអ្នកគាំទ្ររឿងភាគដ៏ល្បីល្បាញមួយនេះ រំភើបចិត្តយ៉ាងខ្លាំង ព្រោះគ្រប់គ្នាតែងតែចង់អោយលោក Pope Thanawat និងកញ្ញា Bella Ranee សម្ដែងជាតួអង្គឯកដូចវគ្គ១ដដែល៕