គួរអោយអាណិយ!!! នារីអ្នកបំរើតាមផ្ទះថតសកម្មភាព ថៅកែចិត្តខ្មៅវាយធ្វើបាបម្តងហើយម្តងទៀត(មានវិដេអូ)

ស្ត្រីបំរើការតាមផ្ទះវ័យ ៣៥ ឆ្នាំ ជនជាតិឥណ្ឌូនេស៊ីម្នាក់ បានថតវីដេអូផ្សាយផ្ទាល់នៅលើហ្វេសប៊ុក ពីសកម្មភាព ថៅកែចិត្តខ្មៅ វ័យ ៧៩ ឆ្នាំ វាយតបនាងម្តងហើយម្តងទៀត។ យោងតាមសំដីរបស់ស្ត្រីអ្នកបំរើរូបនោះ បានអោយដឹងថាថៅកែរបស់នាងមានឈ្មោះថាប៉ាង។

យោងតាមវីដេអូរបស់នាង បានបង្ហាញពីសកម្មភាពវាយធ្វើបាប និងជេរស្តី ហើយថែមទាំងស្រែកគម្រាមសម្លាប់នាង ខណៈពេលដែលនាងកំពុងធ្វើ ការផ្សាយផ្ទាល់នៅលើហ្វេសប៊ុកទៀតផង។
ស្ត្រីជាថៅកែវ័យ ៧៩ ឆ្នាំរូបនោះ ត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីវីដេអូរបស់ស្ត្រីអ្នកបំរើ ល្បីសុះសាយនៅលើប្រព័ន្ធអ៊ីនធើណេត។

យោងតាមសំដីអ្នកស្រីប៉ាង ដែលជាថៅកែចិត្តខ្មៅ បានប្រាប់ថា អ្នកបំរើរបស់គាត់បានមក ជួយការងារគាត់តាំងពីឆ្នាំ ២០១៧ ម្ល៉េះ ហើយនាងរស់នៅជាមួយគាត់ នៅឯស្រុក Wong Tai Sin ហុងកុង។
ស្ត្រីអ្នកបំរើបានប្រាប់ សារព៌ត័មានមួយថា អ្នកស្រីប៉ាងបានវាយដំនាងចំនួន ២ ដងរួចមកហើយៗ នេះគឺជាលើកទី ៣ ដូច្នេះនាងក៏សម្រេចចិត្តថា ថតវីដេអូនេះទុកជាភស្តុតាង។

វីដេអូនោះផងដែរ ក៏មានអ្នកមើលយ៉ាងច្រើន ហើយគេអាចលឺអ្នកស្រីប៉ាង ស្រែកនៅក្នុងវីដេអូនោះថា «នាងអាក្រក់មែន! តើនាងនិយាយអីពីយើង? និយាយភ្លាមមក! និយាយជាភាសារបស់ខ្ញុំមក។ តើនាងបាននិយាយអី? និយាយជាភាសាចិនភ្លាមមក»។