រឿងដ៏ចំលែក!!! ទៅស្ដីដណ្ដឹងកូនគេខោមិនខោអាវមិនអាវឪពុកម្ដាយខាងស្រីបានមើលងាយមើលថោក ហើយនិយាយថាបើមាន5000$គាត់លើកអោយ…មានអីស្អែកឡើងស្រាប់តែ

ទៅស្ដីដណ្ដឹងកូនគេខោមិនខោអាវមិនអាវ! ឪពុកម្ដាយខាងស្រីបានមើលងាយមើលថោក ហើយនិយាយថាបើមាន5000$គាត់លើកអោយ…មានអីស្អែកឡើងស្រាប់តែ

ប្រទេសចិន៖ យោងតាមបណ្ដាញសារពត៌មានចិនដែលបានចុះផ្សាយពីរឿងរ៉ាវបុរសម្នាក់

ដែលកំពុងតែល្បីល្បាញ ។ រឿងនេះមានដូចខាងក្រោម៖

មានបុរសម្នាក់ឈ្មោះ ឈិន អាយុ២៧ ឆ្នាំថ្ងៃមួយ គាត់បានត្រូវក្មេងស្ទាវមួយក្រុមវ៉ៃធ្វើបាប ដែលបណ្ដាលអោយគាត់រងរបួសយ៉ាងធ្ងន់ ស្របពេលនោះ មាននារីម្នាក់ដើរកាត់ទីនោះ ឃើញគាត់ដេកនៅលើគំនរសំរាម នាងក៏បានជួយគាត់ហៅឡានពេទ្យមកអោយជួយសង្គ្រោះ។ មួយសប្ដាហ៍ក្រោយមក គាត់បានសុឺបសួររកដំណឹងពីនាងព្រោះគាត់ចង់និយាយពាក្យអរគុណ។

ទីបំផុតគាត់ក៏រកនាងឃើញ គាត់បាននិយាយអរគុណនាងនិងអញ្ជើញនាងនិងមិត្តភ័ក្ដហូបអាហារ តែនាងបានបដិសេធពីព្រោះមើលរូបរាងនិងសំលៀកបំពាក់បុរសនេះមិនសូវមានលុយទេ។ ពីមួយថ្ងៃទៅមួយថ្ងៃ លោកឈិន តែងតែរង់ចាំជួបនាង ហើយតែងតែធ្វើអ្វីល្អៗដាក់នាង ដើម្បីយកឈ្នះបេះដូងអស់រយះពេលពីរខែកន្លងផុតទៅ គាត់ក៏បានយកឈ្នះចិត្តនាងបាន ហើយពួកគេក៏បានក្លាយជាសង្សារនឹងគ្នា។នៅថ្ងៃមួយ នាងបានហៅលោកឈិនអោយទៅជួប ឪពុកម្ដាយនាង ។

នៅថ្ងៃទៅជួបឪពុកម្ដាយខាងស្រីលោកឈិនស្លៀកពាក់សំលៀកបំពាក់ធម្មតាសាមញ្ញៗ

ពេលទៅដល់ផ្ទះខាងស្រី ហើយបានហូបអាហារឪពុកម្ដាយរបស់នាង ហើយគាត់​បាននិយាយ​ប្រាប់ឪពុកម្ដាយរបស់នាងថា គាត់ស្រលាញ់កូនរបស់លោកទាំងពីរហើយចង់ស្ដីដណ្ដឹងនាង តើលោកទាំងពីរយល់ព្រមរឺអត់ ហើយថ្លៃបណ្ដាការប៉ុន្មានដែរ?

រំពេចនោះម៉ាក់ របស់នាងបានសួរគាត់ថា តើឪពុកម្ដាយធ្វើការអ្វី?

លោកឈិន៖ “ឪពុកម្ដាយរបស់គាត់ស្លាប់ចោលគាត់បាត់អស់ហើយរាល់ថ្ងៃរស់​នៅតែជាមួយបងប្រុស ។”

ម៉ាក់របស់ខាងស្រី ៖ “តើបងប្រុសធ្វើការអ្វី?”

លោកឈិន “បងប្រុសគាត់រកស៊ីទិញលក់អេតចាយ”

ម៉ាក់របស់ខាងស្រី សើចហើយសួរ”ចុះឯងធ្វើការអីដែរ?”

លោកឈិន៖ ” ខ្ញុំអត់ធ្វើការអីទេនៅផ្ទះជួយការងារបងប្រុស”

ម៉ាក់របស់ខាងស្រី ៖ “តើឯងមានផ្ទះវីឡាទេ?”

លោកឈិន៖ “អត់មានទេ”

ម៉ាក់របស់ខាងស្រី ៖ “តើឯងមានឡាន Lexus 570ទេ?”

លោកឈិន៖ “អត់មានទេ”

ម៉ាក់របស់ខាងស្រី ៖ “តើឯងមាន IPhone 6ទេ?”

លោកឈិន៖ “អត់មានទេ”

ម៉ាក់របស់ខាងស្រី ៖”ស្អីក៏អត់ៗ? មកចង់បានបានកូនអញ!ទៅថ្ងៃស្អែកបើហែងយកលុយ 5000$ មកអោយអញ អញនឹងលើកកូនអញអោយ” គាត់និយាយចំអកហើយសើច។

លោកឈិន៖ “ពិតមែន?”

ម៉ាក់របស់ខាងស្រី ៖ “អើ!អញថាម៉ិចគឺចឹងហើយ” គាត់គិតក្នុងចិត្តថាលោកឈិន ជាអ្នកក្រ ការងារល្អ ក៏គ្មាន លុយកាក់មាកប្រាក់ ឡាន ផ្ទះវីឡាក៏អត់ មានសមត្ថិភាពអ្វីរកលុយ 5000$ បាន

លោកឈិន៖ មិនមាត់ក៏អ្វីទៀតទេ ហើយក៏ដើរចេញទៅ!

ថ្ងៃស្អែកឡើង មានរឿងគួរអោយភ្ញាក់ផ្អើលមួយកើតឡើង! ម៉ាក់ខាងស្រីបើកហ្វេសប៊ុកមើល ឃើញក្បួនដង្ហែឡានជាច្រើនគ្រឿងប្រវែង 7km មានទាំងដាក់បូរទៀតផង ទំនងជាគេធ្វើពិធី​រៀបការ។ ម៉ាក់របស់ខាងស្រី៖ “បើបានកូនអ្នកមាននេះមកក្លាយជាកូនប្រសាមិនដឹងល្អយ៉ាងណាទេ! កូនឯងគួរសេពគប់ជាមួយអ្នកមាន ៗ មិនមែនទៅសេពគប់មនុស្សប្រុសក្រីក្រសំរែៗបែបនេះទេ!”

កូនស្រីតប៖ “ទោះបីគាត់គ្មានលុយ ប៉ុន្តែគាត់ជាមនុស្សល្អហើយមានចិត្តស្មោះចំពោះកូន!”

ម៉ាក់របស់ខាងស្រី៖ “ចិត្តស្មោះស៊ីអីកើតហ? សម័យនេះគេចាយលុយមិនមែនចាយចិត្តស្មោះទេ?”

គ្រាន់តែនិយាយចប់ ស្រាប់តែលឺសំលេងមានមនុស្សចុចកណ្ដឹងផ្ទះ គាត់បានធ្វើទារ​ទៅស្រាប់​តែឃើញលោកឈិន ស្លៀកពាក់យ៉ាងស្អាតបាត ព្រមជាមួយមិត្តភក្ដិ​របស់គាត់​និងឡាន​ក្បួនដង្ហែជាង7 km គាត់ឃើញចង់គាំងស្មារតី។

លោកឈិន ក៏ចូលក្នុងផ្ទះប្រគល់លុយ 5000$ អោយទៅម្ដាយក្មេក ហើយនិយាយថា នេះជាថ្លៃបណ្ណាការ គាត់ថែមចញ្ចៀនពេជ្រនិងខ្សែករតំលៃរាប់ម៉ឺនដុល្លាថែមពីលើ ដោយនិយាយថា ឃើញម៉ាក់ក្មេកទាបណ្ណាការតិចពេក ខ្ញុំគិតថាដូចវាមិនសម ខ្ញុំក៏ថែមចិញ្ចៀនពេជ្រនិងខ្សែករថែមពីលើ។

ម៉ាក់ក្មេកទទួលហើយមិនហ៊ាន និយាយអ្វីទៀតទេ ពីព្រោះគាត់ធ្លាប់មើលងាយលោកឈិន ដូចនេះគាត់ខ្មាស់លោកឈិនណាស់សឹងតែមិនហ៊ានមើលមុខផង ។

សង្សាលោកឈិនបានហៅលោកឈិនមកនិយាយតែពីអ្នក៖

នារី៖ “បងបានលុយច្រើនពីនេះមកពីណា?”

លោកឈិន៖ “នេះជាលុយបង”

នារី៖ “ចុះពេលម៉ាក់អូនសួរបងថា បងធ្វើការអ្វី។ បងឆ្លើយថា អត់ធ្វើការអ្វីទេ។”

លោកឈិន “បងមិនបានធ្វើការអ្វីទេបងជាថៅកែអេតចាយ បងដេកនៅតែផ្ទះ​មិនបាច់ធ្វើការអ្វីទេ​!បងជួលគេអោយធ្វើ”

នារី៖ “អញ្ចឹងបងនិយាយកុហកម៉ាក់អូន! ពេលម៉ាក់អូនសួរបងថា មានផ្ទះវីឡាអត់ មានឡានអត់ មានទូរស័ព្ទទំនើបប្រើអត់ ។បងនិយាយថា អត់បងកុហក់ម៉ាក់អូន”

លោកឈិន៖ “បងមិនបាននិយាយកុហកទេ! ពេលម៉ាក់អូនសួរបងថាបងមានផ្ទះវីឡាអត់? បងឆ្លើយថាគ្មាន បងគ្មានផ្ទះវីឡា បងមានតែភូមិគ្រឹះ។

ពេលម៉ាក់អូនសួរថា បងមានឡាន LEXUS 570 ទេ បងថាគ្មាន បងគ្មាន LEXUS 570 ទេបងមានតែឡាន Lamborghini Veneno

ពេលម៉ាក់អូនសួរថា បងមានទូរស័ព្ទ Iphone 6 ទេ បងថាគ្មាន បងគ្មាន Iphone 6 ទេបងមានតែឡាន Iphone 7 អ្នកទាំងពីរក៏បានរៀបការនឹងគ្នាហើយរស់នៅដោយសុភមង្គល ចំណែកឪពុកម្ដាយក្មេកមិនហ៊ានមើលងាយលោកឈិនទៀតទេ សូម្បីតែមើលមុខ។

អត្តន័យអប់រំ៖

– សូមកំុវាយតំលៃមនុស្សតែសំបកខាងក្រៅ ត្រូវរៀនសង្កេតចំាវាយតំលៃតាមក្រោយ។

– ប្រសិនយើងចង់ បានរបស់អ្វីមួួយ ហើយយើងគិតថាមានតំលៃត្រូវតែតស៊ូយកអោយបាន។

– ស្រឡាញ់មនុស្ស មិនចំាបាច់ មើលលើទ្រព្យសម្បត្តិ គឺមើលចិត្ត និងអត្តចរិក។