គួរអោយកោតសរសើរ!!! ចៅ ចាន់ណារី ជិះម៉ូតូពីក្រចេះ មកចូលរួមបុណ្យគម្រប់ខួប ៧ថ្ងៃ បងប្រុសនាយ កុយ

ភ្នំពេញ៖ ថ្ងៃបុណ្យគម្រប់ខួប ៧ថ្ងៃ​បងប្រុសនាយ កុយ, អតីតតារាសម្តែងជើងចាស់ដ៏ល្បី ចៅ ចាន់ណារី បានជិះម៉ូតូតាំងពីខេត្តក្រចេះមក​ចូលរួមពិធីបុណ្យ ធ្វើឲ្យបងប្អូនសិល្បករទាំងអស់សរសើរពីទឹកចិត្តស្រលាញ់រាប់អានគ្នាជាមួយនាយ កុយ។

ទន្ទឹមនោះ លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានសរសើរថា «សូមកោតសរសើរពូ ចៅ ​ចាន់ណារី ជិះម៉ូតូពីខេត្តក្រចេះមកចូលរួម​បុណ្យ៧ថ្ងៃសពបងប្រុស បងកុយ»។

គួររំឭកថា លោក ចៅ ចាន់ណារី បានទៅសំងំរស់នៅលើទឹកដីខេត្តត្បូឃ្មុំ ក្រោយលោកចាកចេញពីសិល្បៈ​ ហើយពេលថ្មីៗនេះ សិល្បករសិល្បការិនីរួមជំនាន់ជាច្រើនបានទទូចឲ្យលោកចូលសិល្បៈវិញ។