គួរអោយច្រណែន!!! ឈានដល់គម្រប់ខួបអាពាហ៍ពិពាហ៍ 8 ឆ្នាំទោះមានស្វាមីជាជនជាតិបរទេសមែន តែពេលស្តាប់ទូច ស្រីល័ក្ខ រំលឹករឿងចាស់ហើយរំភើបជំនួស

តារាសម្ដែង និងជាពិធីការិនីមួយរូប គឺអ្នកនាង ទូច ស្រីល័ក្ខ​ មានគ្រួសារមួយដ៏កក់ក្ដៅដោយមានស្វាមីជាជនជាតិបរទេស និង មានកូនប្រុសម្នាក់ដ៏គួរឲ្យស្រលាញ់ទៀតផង។ បើទោះបីជាស្វាមីអ្នកនាង មិនមែនជាជាតិសាសន៍ខ្មែរក៏ដោយ ប៉ុន្តែតាមរយៈការសង្កេតតាមសកម្មភាពកន្លងមក ពិតជាបានបញ្ជាក់យ៉ាងច្បាស់ថា លោកពិតជាមើលថែរទាំ និងស្រលាញ់យកចិត្តទុកដាក់ចំពោះភរិយាជាខ្លាំង។ ក៏ដូចគ្នានឹងអ្នកនាងទូច ស្រីល័ក្ខ ដែលបានបង្ហាញក្ដីស្រលាញ់ និងបារម្ភស្វាមីមិនចាញ់គ្នាប៉ុន្មាន។ អ្វីដែលកាន់តែពិសេសនោះគឺ ឈានមកដល់ខែមេសា ឆ្នាំ ២០១៨ នេះ គឺគម្រប់ខួបអាពាហ៍ពិពាហ៍របស់អ្នកទាំង ២ រយៈពេល ៨ឆ្នាំហើយ។


ស្ថិតក្នុងឱកាសនេះ អ្នកនាង ទូច ស្រីល័ក្ខ ក៏បានរៀបរាប់ក្នុងហ្វេសប៊ុកទាំងចិត្តរំភើបថា៖ «ពេលវេលានេះដែរខ្ញុំបានជួបគ្នារហូតមកដល់ឥឡូវចូលមកដល់ប្រាំបីឆ្នាំហេីយ ដែរយេីងបានស្គាល់គ្នាជារបៀបជាមិត្តភក្រ័្ក រហូតគាត់ជាជនជាតិគេគាត់បានចូលស្តីដណ្តឹងខ្ញុំតាមផ្លូវច្បាប់ ក្រេាមការស្រលាញ់ពីក្រុមគ្រួសាររបស់ខ្ញុំ។ គាត់បានអេាយយេីងទាំងពីរនាក់ភ្ជាប់ពាក្យរហូតឈានទៅដល់ការរៀបការតាមផ្លូវច្បាប់ដែលមនុស្សស្រីគ្រប់គ្នាចង់បាន នេះគឺជាគំរប់ខួបយេីងដែរបានផ្តេីមជាជីវិតគូររហូតមកដល់ឥឡូវរយះពេល៨ឆ្នាំហេីយ ពេលវេលាដេីរលឿងណាស់ គ្មានជីវិតគូណាដែរមិនចេះឈ្លេាះគ្នាទេ» ៕