គួរអោយភ្ញាក់ផ្អើល!!កូនប្រុសពៅ ព្រាប សុវត្ថិ ធ្វើឲ្យប៉ាម៉ាក់ស្ទើរគាំង ក្រោយសាលាហៅទៅ…

ភ្នំពេញ៖ ស្ថិតក្នុងវ័យជំទង់ សុវត្ថិ សេរីវុធ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប​ សុវត្ថិ ត្រូវបានគេដឹងថា មានសមត្ថភាពមិនធម្មតា ទាំងសិល្បៈ និងការសិក្សាចំណេះទូទៅនៅសាលា ក៏តែងតែទទួលបានចំណាត់ថ្នាក់ល្អៗ និងទទួលបានប័ណ្ណសរសើរស្ទើររាប់មិនអស់ ដោយមិនខុសពីបងៗប៉ុន្មានឡើយ ។ ជាក់ស្តែង កាលពីព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ សុវត្ថិ សេរីវុធ មាន​កិត្តិយសទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សាពីសាលាអន្តរជាតិឯកជនមួយ នៅរាជធានីភ្នំពេញ ។


ទន្ទឹមនឹងក្តីអំណររបស់ សុវត្ថិ សេរីវុធ ក៏បានធ្វើឲ្យឪពុកម្តាយ (ព្រាប សុវត្ថិ និងភរិយា) រីកមុខរីកមាត់មិនស្ទើរឡើយ ដោយមានកូនប្រុសដើរតាមគន្លងធម៌បានល្អ ពោលគឺកូនប្រុស​កំពូលតារាចម្រៀង ព្រាប សុវត្ថិ សុទ្ធតែមានព្រហ្មវិហារធម៌ទាំងអស់។ រំពេចនោះ សុវត្ថិ សេរីវុធ


បានបង្ហោះរូបទទួលវិញ្ញាបនបត្រនេះ ធ្វើឲ្យមហាជនទូទៅលាន់មាត់សរសើរគ្រប់ៗគ្នា ក្នុងនោះមានស្ត្រីម្នាក់បានលើកឡើងថា «សរសើរក្មួយប្រុសណាស់! មានឪពុកជាកំពូលតារាចម្រៀង មានលុយចាយគ្រប់គ្រាន់ តែមិនប្រព្រឹត្តអំពើសង្គមស្អប់ខ្ពើមឡើយ»។ ប្រភពដដែលបន្តថា «អបអរសាទរ! ក្មួយ សូមជូនពរឲ្យជោគជ័យគ្រប់ជំហាន» ។ប្រភព៖dara-news.com