គួរអោយសង្វេគ!!! ប្រពន្ធស្រែកយំឡើងទន់ខ្លួន ចំនែកឯកូនវិញ កំពុងសម្រាកនៅមន្ទីរពេទ្យ សួររកប៉ា មិនដឹងថាប៉ារបស់ខ្លួនស្លាប់ផង…

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Ah Ry Nuon បានបង្ហោះសាររៀបរាប់ពីគ្រោះថ្នាក់ចរចរណ៍មួយដែលបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងកូនប្រុសរបស់ខ្លួនរបួស នេះជាការរៀបរាប់របស់គាត់ “សំរែកស្រែកយំរហូតដល់ទន់ខ្លួន សង្ឃឹមថាមនុស្សជាទីស្រលាញ់ហ្នឹងដឹងខ្លួនឡេីងវិញ😔 ចំណែកឯកូនគេងនៅពេទ្យសួររកប៉ារហូតដោយមិនដឹងថាប៉ារបស់ខ្លួនស្លាប់បាត់ទៅហេីយ ដោយមិនបានលាមួយម៉ាត់😢។
ហេតុអីយមរាជដាច់ចិត្តបំបែកមនុស្សល្អដូចគាត់ 😔គាត់ទាំងពីរចិត្តល្អណាស់ មនុស្សល្អហេតុអីមកជួបរឿងព្រាត់ប្រាស់គួរអោយរន្ធត់យ៉ាងនេះ😢ប្ដីស្លាប់ភ្លាមៗដោយមិនបានលា ចំណែកូនគេងនៅពេទ្យរងរបួស😢ជីវិតទៅមុខហ្នឹងទៅជាយ៉ាងណា😢
ស៊ូរឡេីងណាបងស្រី💪មនុស្សល្អរបស់ខ្ញុំ មានមនុស្សជុំវិញបងច្រេីនណាស់ដែរកំពុងជួយរំលែកទុក្ខបង។ រឹងមាំណាបងស្រី តស៊ូនឹងជីវិតបន្តទៀតអាB រឹងមាំណាក្មួយជូនពអោយក្មួយផុតពីគ្រោះថ្នាក់មានមនុស្សច្រេីនណាស់ដែលចូលរួមសំរក់ទឹកភ្នែកជាមួយបងវាន់ បងមិនឯកោទេ😥”។


គូួររំលឹកផងដែរថា ខេត្តមណ្ឌលគិរី៖នៅថ្ងៃអាទិត្យ ទី១៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៧ វេលាម៉ោង១៣នឹង៤៥នាទីមានករណីគ្រោះថ្នាកចរាចរណ៍មួយរវាងម៉ូតូនឹងម៉ូតូត្រង់ចំណុចរង្វង់មូលគោព្រៃស្ថិតនៅភូមិកណ្ដាល សង្កាត់ស្ពានមានជយ័ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បណ្តាលអោយស្លាប់មនុស្សម្នាក់និងរបួសធ្ងន់ស្រាលបួននាក់។​


ប្រភពពត៏មានបានបន្តថា​គេឃើញមានម៉ូតូមួយគ្រៀងម៉ាកសុីរូសជិះគ្នាពីរនាក់បើកបរពីកើតទៅលិចឆ្ពោះទៅចំនុចរង្វង់មូលគោព្រៃក៏បុកជាមួយនឹងម៉ូតូមួុយគ្រឿងទៀតម៉ាកសេ១២៥ដែលបើកបរបញ្រ្ចាស់ទិសកាត់មុខបណ្តាលអោយភាគីខាងម៉ូតូសេ១២៥ស្លាប់នៅនឹងកន្លែងនិងរបួសធ្ងន់ស្រាលទាំងអស់គ្នា។​


ជនរងគ្រោះក្នុងហេតុការណ៏ខាងលើមានឈ្មោះ​៖១.ឈ្មោះ សេន ចន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មក​រ​ ​បច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នភូមិចំការតែ សង្កាត់ស្ពានមានជយ័ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ជាអ្នកបើកម៉ូតូសុីរូ (របួសស្រាល)។

២.ឈ្មោះ សេន ឃី ភេទប្រុស អាយុ១៨ ឆ្នាំជនជាតិខ្មែរមុខរបរកម្មករ​(របួសស្រាល)។

៣.ឈ្មោះ ចិន ប៉ែល ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មរ(របួសស្រាល)។​

៤.ឈ្មោះ សេង កៅភារ៉ុន ភេទប្រុស អាយុ៣៨ឆ្នាំជនជាតិខ្មែ រមុខរបរនាក់លក់អ៊ីវ៉ាន់បច្ចុប្បន្នរស់នៅភូមិកណ្ដាលសង្កាត់ស្ពានមានជយ័ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជាអ្នកបើកម៉ូតូសេ១២៥(ស្លាប់នៅកន្លែង)។​

៥. ឈ្មោះ ហុក រុនរៈ ភេទប្រុស អាយុ១២ ឆ្នាំជនជាតិខ្មែរមុខរបរសិស្សត្រូវជាកូនអ្នកបើកបរម៉ូតូសេ១២៥(របួសស្រាល)។​

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វេីបុណ្យទៅតាមប្រពៃណីចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងរងចាំការដោះស្រាយតាមផ្លូវច្បាប់៕