គួរអោយអាណិត!!!បន្សល់​ទុក​កូន​ៗ​កំព្រា​ចំនួន​បួន​នាក់នៅចាំក្មេងតូចដែលគេធ្វើទារុណកម្ម ដោយប្រើឧកបករណ៍ឆក់នេះទេ? ម្តាយក៏ស្លាប់ ពេលនេះឪពុកក៏ទើបស្លាប់ចោលទៀត

នៅមុននេះបន្តិច ឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះសារដ៏សោកសៅមួយ ចំពោះឪពុករបស់ក្មេងតូចម្នាក់បានបាត់បង់ជីវិតទៅហើយ ដោយសារគ្រោះថ្នាក់ចររាចរណ៍ ដោយក្នុងនោះលោកបានបញ្ជាក់សារដ៏រន្ធត់មួយថា៖ “លោកខៀវ​ សូ​ត្រូវ​ជា​ឪពុក​កុមារាសូ​ សំណាង​​ដែលរងគ្រោះ​ដោយការធ្វើទារុណកម្មប្រើ​ឧបករណ៍​ឆក់​ នៅ​ខេត្ត​មណ្ឌលគិរី​នាពេល​បន្លង​ទៅ ពេល​នេះ​ត្រូវ​បានទទួល​មរណភាព​ដោយគ្រោះថ្នាក់​ចរាចរណ៍​ កាលពីថ្ងៃ​ទី១៤​ ខែមេសា​ ឆ្នាំ​២០១៨នៅខេត្ត​មណ្ឌលគិរី​ ដូចប្រពន្ធ​របស់​គាត់​ក៏ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ដែ​រ ​បន្សល់​ទុក​កូន​ៗ​កំព្រា​ចំនួន​បួន​នាក់​៕