នេះជាមូលហេតុពិត របស់នារីស្រស់ស្អាតម្នាក់ ដែលចង.កសម្លាប់ខ្លួន ពេលអានហើយ ពិតជាអាណិតនាងខ្លាំងណាស់…

បន្ទាយមានជ័យ៖ កាលពីថ្ងៃទី១៦ មេសា ២០១៨ សារព័ត៌មានយើងបានចុះផ្សាយ ពីនារីម្នាក់ បានចង.កសម្លាប់ខ្លួន នៅក្នុងផ្ទះសំណាក់មួយកន្លែង យីហោ សុផល ថាវី ដែលស្ថិតនៅក្នុងក្រុងប៉ោយប៉ែត ដោយមិនដឹងមូលហេតុអ្វីនោះឡើយ ដោយនាងបានយកកន្សែងពោះគេ ចងភ្ជាប់ទៅនិងបង្អួចដេករបស់ផ្ទះសំណាក់ ហើយឡើងលើកៅអី ចង.កស្លាប់យ៉ាងស្ងាត់ស្ងៀម គ្មានអ្នកដឹង។

បន្ទាប់ពីដឹងដល់ក្រុមគ្រួសារ របស់សពនារីខាងលើរួចមក រឿងពិតត្រូវបានលាតត្រដាងថា នារីវ័យក្មេងរូបស្រស់ម្នាក់នេះ បានទំនាក់ទំនងស្នេហាយ៉ាងស៊ីជំរៅ ជាមួយនិងបុរសម្នាក់ ជាខ្មែរឥស្លាម ហើយបន្ទាប់ពីស្នេហាកាន់តែស្អិតរមួត ស្រាប់តែត្រូវម្តាយខាងប្រុស បដិសេធប្រកែកដាច់អហង្កា មិនព្រមឲ្យកូនប្រុសរបស់ខ្លួន មកទាក់ទងជាមួយខាងស្រីឡើយ។ ទីបំផុតខាងស្រី អស់សង្ឃឹមយ៉ាងខ្លាំង រហូតដល់នាងគិតអ្វីលែងចេញ ចេញតែផ្លូវម្យ៉ាងគត់ គឺបញ្ចប់ជីវិតដើម្បីកុំឲ្យ ភាពឈឺចាប់តាមនាង គ្រប់ពេលវេលា ។

ទីបំផុតនៅថ្ងៃ១៦ មេសា ២០១៨ នាងក៏បានជួលផ្ទះសំណាក់ឈ្មោះ សុផល ថាវី ដើម្បីបញ្ចប់ជីវិតខ្លួន នៅក្នុងបន្ទប់លេខ៤៩ ជាន់ទី៤ ដោយគ្មានអ្នកដឹង លុះដល់វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ បុគ្គលិកផ្នែករៀបចំបន្ទប់ បានដើរទៅគោះទ្វារបន្ទប់ ដើម្បីសុំសម្អាតបន្ទប់ តែគ្មានអ្នកឆ្លើយតបសោះ ទើបស្មានថា នារីរងគ្រោះដេកលក់ ក៏ចេញទៅរៀបចំ សម្អាតនៅបន្ទប់ផ្សេងទៀត។

លុះដល់ម៉ោងជិត៥ល្ងាចថ្ងៃដដែល មិនឃើញនារីរងគ្រោះ ចេញពីបន្ទប់ទៀត ណាមួយហៅក៏មិនឆ្លើយ ទើបសម្រេចរាយការណ៍ ប្រាប់សមត្ថកិច្ចឱ្យចុះ មកជួយអន្តរាគមន៍ ទីបំផុតពេលបើកទ្វារបន្ទប់ចូលទៅមើល ស្រាប់តែប្រទះឃើញនារីរងគ្រោះ បានចងកសម្លាប់ខ្លួន ស្លាប់បាត់ទៅហើយ មិនដឹងជាចងកស្លាប់តាំងពីថ្មើរណា។

យោងតាមសម្តីរបស់ឪពុកបង្កើត នារីរងគ្រោះ បានបញ្ជាក់ថា ហេតុផលដែលធ្វើឲ្យកូនស្រីរបស់គាត់ សម្លាប់ខ្លួនបែបនេះ គឺមកពីនាង មានវិបត្តិស្នេហាជាមួយ បុរសជនជាតិឥស្លាមម្នាក់ ហើយកូនស្រីគាត់ម្នាក់នេះ គឺជាកូនពៅ ក្នុងចំណោមបងប្អូន៧នាក់។ នាងបានចាកចេញពីផ្ទះ ទៅធ្វើការអនឡាញក្នុងកាស៊ីណូមួយ ក្នុងក្រុងប៉ោយប៉ែត បាន៣ឆ្នាំមកហើយ។

គាត់បានបន្តទៀថា កាលពីប៉ុន្មានខែមុន កូនស្រីរបស់គាត់ បានធ្លាប់ប្រាប់គាត់ដែរថា នាងបានស្រឡាញ់គ្នា ជាមួយបុរសម្នាក់ ជនជាតិឥស្លាម មានមុខរបរប្តូរប្រាក់។ តែក្រោយមកឮថា ឪពុកម្តាយខាងប្រុស បានបដិសេធមិនឲ្យកូនប្រុស ទាក់ទងជាមួយកូនស្រីគាត់ ព្រោះតែកាន់សាសនាខុសគ្នា ទើបជាមូលហេតុ ធ្វើឲ្យកូនស្រីរបស់គាត់ ឈឺចិត្តត្បិតជ្រុលជ្រួសខ្លួនប្រាណ និងលង់ស្នេហ៍ជាមួយខាងប្រុស ដកខ្លួនមិនរួច រហូតឈានដល់ការបញ្ចប់ជីវិត ដើម្បីដោះស្រាយបញ្ហាតែម្តង ។

ចំណែកឯមិត្តភក្តិរួមការងារ ជាមួយស្ត្រីរងគ្រោះវិញ បានប្រាប់ថា មុនពេលកើតហេតុ នារីរងគ្រោះបានបិទទូរស័ព្ទ ទោះជាមិត្តភក្តិទំនាក់ទំនងយ៉ាងណា ក៏មិនអាចខលចូលឡើយ ហើយក៏មានការបារម្ភគ្រប់គ្នា ព្រោះដឹងថា នាងមានវិបត្តិស្នេហាធ្ងន់ធ្ងរក្នុងខ្លួន ហើយបន្ទាប់មកមិត្តភក្តិ ក៏បានទាក់ទងទៅគ្រួសាររបស់នាង ទើបឪពុកម្តាយនាង បានស្កាត់ពីខេត្តឧត្តរមានជ័យ មកតាមរកកូនស្រីភ្លាមៗ តែហួសពេលទៅហើយ ដោយសារតែនាង បានសម្រេចចិត្តគិតខ្លី មិនរង់ចាំការលើកទឹកចិត្ត ពីឪពុកម្តាយនិងមិត្តភក្តិនោះឡើយ ។

បើយោងតាមគណនីហ្វេសប៊ូក របស់នារីរងគ្រោះ នាងដាក់ឈ្មោះថា Pisey Single គឺនាងបានរៀបគំរោងធ្វើអត្តឃាត ជាមុនរួចមកហើយ ព្រោះនាងបានបង្ហោះ នូវរូបភាពប្លែកៗ ហើយបានសរសេរថា “មានពេលខ្លះ ចង់តែគិតខ្លី” ទីបំផុតនាងក៏បានធ្វើវាមែន ៕