គួរអោយអាណិត!!! ម្ដាយស្រែកយំស្ទើរគាំងបេះដូងកូនស្រីបម្រើការងារតាមផ្ទះនៅក្រៅប្រទេស ត្រូវបានគេបញ្ជូនសពមកផ្ទះវិញ បើកមឈូសទើបដឹងថា…

ប្រភព៖ anchamroeun នេះជារឿងមួយដ៏រន្ធត់សម្រាប់អ្នកម្ដាយ ដែលកូនទៅធ្វើការនៅក្រៅប្រទេសដើម្បីផ្ញើលុយមកផ្ទះ ស្ទើរតែមិនគួរឲ្យជឿកូនស្រីត្រូវចប់ជីវិតបែបនេះ សារព័ត៌មានអេអេហ្វភីនិងអេភីបានរាយការណ៍ពីទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃ ១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ថា សាកសពរបស់កញ្ញា ចូអែនណា ដេនៀឡា អាយុ ២៩ ឆ្នាំ ត្រូវបានគេជួបប្រទះនៅដើមឆ្នាំនេះ ក្នុងបន្ទប់អាផាតមេន នៅក្នងទីក្រុងគុយវ៉ែត រាជធានីនៃប្រទេសគុយវ៉ែត ជាអគារចាស់ដែលគេបោះបង់ចោលជាង ១ ឆ្នាំ ក្រោយពីម្ចាស់បុរសជនជាតិលីបង់ និងភរិយាជនជាតិស៊ីរី បានចេញកាលពីឆ្នាំ ២០១៦ លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានថ្លែងថា សាកសពរបស់ដេម៉ាហ្វេលីសមានស្លាកស្នាមវាយធ្វើបាបនិងសម្លាប់រឹតក។

ឯកអគ្គរដ្ឋទូត រវាងប្រទេសគុយវ៉េតនិងហ្វីលីពីន បានប្រកាសហាមបញ្ជូនពលករថ្មីទាំងទាំងអស់ទៅកាន់ប្រទេសអ្នកមានប្រេង ហើយបានបញ្ជូនពលករពីប្រទេសគុយវ៉េតជាច្រើនរយនាក់ត្រឡប់ទៅប្រទេសហ្វីលីពីនវិញ។

ករណីរបស់ ដេម៉ាហ្វេលីស គឺជាសោកនាដកម្មចុងក្រោយបំផុតដែលកើតឡើងលើពលករហ្វីលីពីន ប្រទេសហ្វីលីពីនជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានបញ្ជូនពលកម្មជាច្រើននាក់ បច្ចុប្បន្នចំនួនប្រជាជនប្រហែល ១ ក្នុងចំណោម ១០ នៃ ១០៤ លាននាក់ បានធ្វើការនៅបរទេស ជាពិសេសនៅប្រទេសគុយវ៉េតមានប្រហែល ២៥០,០០០នាក់ ភាគច្រើនជាពលករស្រីបម្រើការងារតាមផ្ទះ ដែលមិនបានទទួលការការពារតាមច្បាប់ពលករទូទៅ ហើយតែងតែទទួលរងការរំលោភបំពាននិងកេងប្រវ័ញ្ចប្រាក់ឈ្នួល។