ប្អូនប្រុស តាំង គីមឡេង ទ្រាំលែងបានព្រោះនារីស្លៀកសំពត់លេចគូថកណ្តាលវាល

មុននេះបន្តិចគណនីហ្វេសប៊ុកប្អូនប្រុស តាំង គីមឡេង បានបង្ហោះសារហួសចិត្តមួយ ទាក់ទងនឹងការស្លៀកពាក់របស់នារីខ្មែរ ដែលប្អូនបានសរសេរថា ខ្ញុំសុំទោសផងខ្ញុំមិនដែរសូវផុសបែបនេះទេ​ ប៉ុន្តែវាជារឿងហួសហេតុពេកពីមួយថ្ងៃទៅមួយថ្ងៃហេតុអ្វីនារីមួយចំនួនចូលចិត្តធ្វើអោយវប្បធម៌ស្រ្តីខ្មែរធ្លាក់ចុះបែបនេះ​ តើពេលណាទើបយើងអាចដើរតាមគន្លងមួយដែរល្អអោយប្រទេសដទៃមើលឃើញទៅ

ខ្ញុំមិនដឹងថាពួកគាត់គិតបែបណាទេក្នុងការស្លៀកពាក់​ ក្នុងការនិយាយស្តី​ ប៉ុន្តែបើសិនជាគាត់ស្លៀកអោយបានសមរម្យជាងនេះបន្តិចតើពិបាកមែនទេ? ឬមួយគាត់ចង់បង្ហាញអោយអ្នកដទៃបានឃើញ​ តែសុំគិតផងថាសព្វថ្ងៃនេះយើងកើតមកក្នុងប្រទេសខ្មែរគួរកាន់នៅទំនៀមទំលាប់ប្រពៃណីខ្មែរផង

កុំដល់តែមានការរិះគន់ទើបមានការតបតមកវិញទាំងទទឹងទិស
ខ្ញុំដឹងច្បាស់ថាការបង្ហោះរបស់ខ្ញុំនិងមានអ្នកពេញចិត្តនិងអ្នកមិនពេញចិត្តប៉ុន្តែដើម្បីលើកស្ទួួយនិងអោយតម្លៃស្រ្តីខ្មែរខ្ញុំបាទសុំមិនគាំទ្រនៅការស្លៀកពាក់បែបនេះទេព្រោះវាធ្វើអោយបាត់បង់ជាច្រើននៅតម្លៃស្រ្តីខ្មែរពីបុរាណកាលមក
ខ្ញុំរងចាំទទួលនៅមតិយោបល់បន្ថែម