មិនសមសោះ!!! ស្ត្រីម្នាក់ដើររអិលជើង ធ្លាក់ចូលក្នុងអណ្តូង ស្លាប់យ៉ាងវេទនា ដោយសារតែ…

រតនគីរី៖ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៦ មេសា ២០១៨ ថ្មីៗនេះ មានករណីដ៏រន្ធត់និងហួសចិត្តមួយ បានកើតឡើងចំពោះស្ត្រីម្នាក់ ជនជាតិទំពួន ដោយស្ត្រីម្នាក់នោះ បានផឹកស្រាស្រវឹងជោគជាំ ហើយបានដើររអិលជើង ធ្លាក់ចូកក្នុងអណ្តូងទឹក លង់ស្លាប់គ្មានអ្នកឃើញ ទើបតែវេលាពេលព្រឹក ក៏ត្រូវបានប្រជាជនក្នុងភូមិ ប្រទះឃើញសាកសព ស្លាប់នៅក្នុងអណ្តូង ក៏បានផ្អើលពេញភូមិ ដោយហេតុការណ៍នេះ បានកើតឡើងនៅភូមិថារ៉ងស្វាយ ឃុំអូរជុំ។

យោងតាមមន្ត្រីនគរបាលម្នាក់ នៅស្រុកអូរជុំបានប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះ ដែលបានធ្លាក់ចូលក្នុងអណ្តូងស្លាប់នោះ មានឈ្មោះ ផាង បាយ អាយុ៣៥ឆ្នាំ ជនជាតិទំពួន មានមុខរបរធ្វើចំការ និងមានទីលំនៅក្នុងភូមិតងកាម៉ាល ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគីរី ។

មុនពេលភ្ញាក់ផ្អើលនិងករណីខាងលើនេះ គឺមានបុរសម្នាក់ឈ្មោះ រៀ សូវៀត អាយុ២២ឆ្នាំ ជាជនជាតិគ្រឹង មានទីលំនៅក្នុងភូមិកើតហេតុខាងលើ មុខរបរធ្វើចំការ បានប្រទះឃើញសពស្ត្រីខាងលើ ស្លាប់នៅក្នុងអណ្តូង ហើយបានរាយការណ៍ទៅកានអាជ្ញាធរថា គាត់បានឃើញមនុស្ស ធ្លាក់ចូលក្នុងអណ្តូងទឹកនៅជិតផ្ទះរបស់គាត់ ។

បន្ទាប់ពីដឹងដំណឹងភ្លាម អាជ្ញាធរក៏បាននាំកម្លាំងចុះទៅ ធ្វើការត្រួតពិនិត្យ និងសហការជាមួយកម្លាំងការិយាល័យ ជំនាញបច្ចេកទេសវិទ្យាសាស្ត្រខេត្ត ចុះទៅផ្ទាល់ធ្វើកោសល្យវិច្ច័យ ហើយបានបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាស្រវឹងស្រា ហើយដើររអិលធ្លាក់អណ្តូងស្លាប់ ដោយខ្លួនឯងពិតប្រាកដមែន ពុំមានពាក់ព័ន្ធជាមួយករណីឃាតកម្មនោះឡើយ ហើយបានប្រគល់សាកសព ទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕