ពត័មានក្តៅៗចាប់បានហើយ! ឃាតកដៃឆៅដែលចាប់រំលោភកុមារីអាយុ៥ឆ្នាំក្នុងចេតីយ៍ យកសពបោះចោលក្នុងទឹកស្រះ!ខណៈឆ្នាំមុនចាប់រំលោភបង!ឆ្នាំនេះរំលោភសម្លាប់ប្អូន
ចាប់បានហើយ! ឃាតកដៃឆៅដែលចាប់រំលោភកុមារីអាយុ៥ឆ្នាំក្នុងចេតីយ៍ យកសពបោះចោលក្នុងទឹកស្រះ!ខណៈឆ្នាំមុនចាប់រំលោភបង!ឆ្នាំនេះរំលោភសម្លាប់ប្អូន
ព្រៃវែង៖ រយៈពេល១ថ្ងៃ សមត្ថកិច្ចនគរបាលខេត្តព្រៃវែង បានស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យ ដែលបានចាប់រំលោភកុមារីម្នាក់ក្នុងចេតីយ៍ ទាំងថ្ងៃរួចសំលាប់យកសពបោះចោល ក្នុងស្រះទឹកបង្កការភ្ញាក់ផ្អើល។
នៅចំណុចមាត់ស្រះទឹកខាងត្បូង ឈៀងខាងកើតក្នុងវត្តសទ្ធាភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេចខេត្តព្រៃវែង កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៧ខែមេសាឆ្នាំ២០១៨។
លោក ពៅ ជីវី ស្នងការរងខេត្តព្រៃវែង បានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ពេជ ពិសី ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិកើតហេតុ ត្រូវបានឃាត់ខ្លួននៅរសៀលថ្ងៃទី១៨ខែមេសាឆ្នាំ២០១៨ នៅចំណុចភូមិរបស់ខ្លួន។
លោកបញ្ជាក់ថា ជនសង្ស័យម្នាក់នេះ បានសារភាពថាខ្លួនពិតជាបានចាប់ រំលោភកុមារីរងគ្រោះ ឈ្មោះ ចាន់ ស្រីជេត ភេទស្រីអាយុ
៥ឆ្នាំនៅភូមិសទ្ធាឃុំរំចេក ស្រុកព្រះស្តេច ក្នុងចេតីយ៍វត្ត”សន្ធោ” រួចច្របាច់កសម្លាប់យកសពបោះចោលក្នុងស្រះទឹកពិតប្រាកដមែន។
មិនតែប៉ុណ្ណោះកាលពីឆ្នាំ២០១៧ជននេះធ្លាប់បានចាប់រំលោភបងបង្កើតរបស់ជនរងគ្រោះម្ដងរួចមកហើយ ដែលនាងទើបអាយុ១០ឆ្នាំ ប៉ុន្តែកាលណោះជនសង្ស័យនិងគ្រួសាររងគ្រោះបានសម្រួលគ្នាមិនឲ្យសមត្ថកិច្ចដឹង លុះដល់ថ្ងៃខែម៉ោងខាងលើស្រាប់តែជននេះមករំលោភសម្លាប់ប្អូនទៀត។
គួរម្លឹកថា កុមារីរងគ្រោះឈ្មោះ ចាន់ ស្រីជេត ភេទស្រីអាយុ៥ឆ្នាំនៅភូមិសទ្ធាឃុំរំចេក ស្រុកព្រះស្តេច។ ឪពុកឈ្មោះ ពុត ចាន់ អាយុ៤៨ឆ្នាំ ម្តាយឈ្មោះ រស់ ហេនអាយុ៣២ឆ្នាំ នៅភូមិ សទ្ធាឃុំរំចេក ស្រុកព្រះស្ដេច។
ត្រូវបានជនដៃដល់រំលោភសម្លាប់នៅចំណុចក្នុងចេតីយ៍ មាត់ស្រះទឹកខាងត្បូង ឈៀងខាងកើតក្នុងវត្តសទ្ធាភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេចខេត្តព្រៃវែង កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៧ខែមេសាឆ្នាំ២០១៨។
ក្រោយពិនិត្យសមត្ថកិច្ចសន្និដ្ឋានថា ជាករណីរំលោភសំលាប់យកសពបោះចោលក្នុងស្រះទឹក នាចំណុចខាងលើ។
ច្ចុប្បន្នសមត្ថកិច្ចយើង កំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕