តោះ!!!ជួយស៊ែរដើម្បីប្រុងប្រយ័ត្នវៀតណាម​យក​ធ្យូង​ស្នូល​ថ្មពិល​ លាយ​ជាមួយ​កាហ្វេ​ ខ្ចប់​លក់​រាប់​សិប​តោន ហើយពេលនេះ…

ប៉ូលិស​ខេត្ត Dak Nong និង​ក្រុមអធិការកិច្ច​ចំណីអាហារ​របស់​វៀតណាម កាលពីដើម​សប្តាហ៍​កន្លងមក បាន​បង្ក្រាប​ផ្ទះ​ផលិត​កាហ្វេ​មួយកន្លែង ដែល​ផ្សំ​ពី​សារធាតុ​ដ៏​គ្រោះថ្នាក់​។ យោងតាម​ការផ្សាយ​រប​ស់កា​សែត Tuoi Tre News កាហ្វេ​នោះ ធ្វើ​ចេញពី​ម្សៅ​ខ្មៅ នៃ​ថ្មពិល​ដែល​ប្រើប្រាស់​រួច រួម​កម្ទេច​ថ្ម​កខ្វក់​។​

នៅ​ថ្ងៃ​ទី​១៧ មេ​សា ២០១៨ មន្ត្រី​នាយកដ្ឋាន​បរិស្ថាន​ខេត្ត​ដា​កណុង បាន​និយាយ​ថា អង្គភាព​របស់​លោក បាន​សហការ​ជាមួយ​កងកម្លាំង​ប៉ូលិស​ដែល​ពាក់ព័ន្ធ ឆ្មក់​ចូលចាប់​កន្លែង​កែ​ច្នៃ​កាហ្វេមួយ ដោយ​លាយ​ជាមួយ​ម្សៅ​ខ្មៅ​នៅ​ក្នុងស្នូល​ថ្មពិល ។

ប្រធាន​នាយកដ្ឋាន​បរិស្ថាន​ខេត្ត​ដា​កណុង បន្ត​ថា កាលពី​ថ្ងៃ​ទី​១៦ ខែមេសា លោកទទួល​បាន​ប្រភព​ព័ត៌មាន​មួយ​ដែល​ផ្ដល់​ដោយ​អធិការដ្ឋាន​កសិកម្ម​និង​អភិវឌ្ឍន៍ជនបទ អោយ​ដឹង​ថា រោងចក្រ​កែ​ច្នៃ​កាហ្វេ​របស់​លោកស្រី ង្វៀ​ន ធី​ធី នៅ​ឃុំ​ដាក់​វ៉ឺ ក្នុង​ខេត្ត​ដា​កណុង មាន​កាហ្វេ​កខ្វក់​រាប់​សិប​តោន លាយ​ជាមួយ​ម្សៅ​ធ្យូង​ស្នូល​ថ្មពិល ។

ប្រភព​ពី​នគរបាល​វៀតណាម​ដែល​ចុះ​ត្រួតពិនិត្យ បាន​រក​ឃើញ និង​រឹបអូស​នៅ​ឯ​កន្លែង​កែ​ច្នៃ រួចមាន គ្រឿង​ចក្រ​​ពីរ​ដែល​មាន​ទម្ងន់​ប្រមាណ​៣៥​គីឡូក្រាម, ធុង​ទឹក​ទឹកខ្មៅ សម្រាប់​ការ​ជ្រលក់​ពណ៌​ខ្មៅ​ជាមួយនឹង​ស្នូល​ថ្ម, ​ម្សៅ​កាហ្វេ​ចំនួន​១២​តោន, និង​ឧបករណ៍​មួយ​ចំនួន​ទៀត ។

អ្នកស្រី ង្វៀ​ន ធី​ធី បានសារភាព​ឱ្យ​ដឹង​ថា ទីតាំង​ផលិត​កាហ្វេ​នេះ បាន​ដំណើរការ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ អ្នកស្រីបន្ត​ថា សម្រាប់​កាក​សំណល់​ថ្មពិល​នេះ​អ្នកស្រី​បាន​ប្រមូល​ទិញ​ពី​ប្រជាជន ហើយ​ផ្ដល់​កាហ្វេ​ដែល​លាយ​កាក​សំណល់​ថ្មពិល​ទាំងនោះ ទៅ​អោយ​ប្រជាជន​ជា​អ្នក​ចែកចាយ​លក់​បន្ត​លើ​ទីផ្សារ ។

អ្នកស្រី ង្វៀ​ន បញ្ជាក់​ថា បន្ទាប់​ពី​ទិញ​កាក​សំណល់​ថ្មពិល​បាន​ហើយ យក​មក​កែ​ច្នៃ​ដោយ​យក​តែ​ម្សៅ​ខ្មៅ​(​ធ្យូង​)​នៅ​ក្នុង​ស្នូល​ថ្ម ទៅ​ដាក់​ត្រាំ​ទឹក ហើយ​បន្ទាប់​មក យក​ទៅ​លាយ​ជាមួយ​កាហ្វេ ។ រួចរាល់​កាហ្វេ​ត្រូវ​បាន​វេច​ខ្ចប់​ខ្ចប់​យ៉ាង​ត្រឹមត្រូវ ដើម្បី​លក់​ទៅ​ទៅ​ផ្សារ ។

អ្នកស្រី​បាន​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ រូប​នាង​បាន​លក់​កាហ្វេ​ដែល​កខ្វក់​ជាង​៣​តោន​ហើយ ដែល​ត្រូវ​បាន​លាប​ពណ៌​ខ្មៅ​ជាមួយនឹង​ស្នូល​ថ្មពិល ដូច​ខាងលើ ៕



សូម Share ស៊ែរបន្តជាព័ត៌មានសម្រាប់អ្នកចូលចិត្តផឹកកាហ្វេផង អរគុណ!