សាហាវខ្លាំងណាស់!!! ខឹងនាងដណ្តើមសង្សារខ្លួនចាប់ស្រាតខោអាវអស់រលីងហើយ ថតរូបគ្នាយកទៅបង្ហោះតាមហ្វេសបុកទៀត តែចុងក្រោយបែរជា

រូបភាពនៃក្មេងជំទង់ម្នាក់ដែលត្រូវបានគេចាប់បង្ខំនិងស្រាតសម្លៀកបំពាក់ឲ្យក្មេងស្រីនេះអាក្រាតកាយហើយក៏ពួកក្មេងស្រីដៃដល់ទាំងនោះក៏នាំគ្នាវ៉ៃនិងទាត់ធាក់នាង ដោយក្មេងស្រីដៃដល់ទាំងនោះគឺសុទ្ធតែជាមិត្តរួមថ្នាក់របស់នាងទាំងអស់។

ហេតុការណ៏ដ៏សែនឃោឃៅនេះបានកើតទ្បើងនៅប្រទេសចិន នឹងបង្ករអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្ដាញអីុធើណែត ។


ក្មេងស្រីដែលជាជនរងគ្រោះនោះមានអាយុ 16 ឆ្នាំដោយនាងត្រូវបានមិត្តរួមថ្នាក់ខ្លួនចាប់ធ្វើបាបនិងវៃនាងខ្ទប់និងជ្រុងម្ខាងនៃជញ្ចាំង ហើយក៏សម្រាតខោអាវនាងអស់រលីង ហើយក្រុមមិត្តភ័ក្ត្រមួយចំនួនរបស់នាងពីបីនាក់ទៀតវ៉ាយដំច្រំធាក់នាងយ៉ាងសាហាវព្រៃផ្សៃ ។ គេគិតថានាងចាប់ផ្តើមស្លៀកពាក់អាវយឺតពណ៌បៃតង ប៉ុន្តែនៅពេលដែលក្រុមមិត្តរបស់នាងមកដល់ក៏បានហែកខោអាវរបស់នាង ដែលកំពុងនៅក្នុងផ្ទះក្នុងបន្ទប់ស្នាក់នៅនៃវិទ្យាល័យ Bancang ក្នុងសង្កាត់ Bancang ក្នុងស្រុក Funing ខេត្ត Yunnan ប្រទេសចិនភាគនិរតី បើតាមប្រភពពីសាលារៀនដែលនាងបានសោក្សានៅទីនោះ បានបង្ហើបឱ្យដឹងថាគឺដោយសារតែនាង បានស្រលាញ់សង្សាររបស់បក្សពួកខាងគេ ទើបពួកគេនាំគ្នាធ្វើបែបនេះតែម្តង។


ហើយក្មេងស្រីដែលធ្វើបាបនាងទាំងនោះ ហាក់ដូចជាមានមោទនភាពចំពោះសកម្មភាពគួរស្អប់ខ្ពើមរបស់ពួកគេខ្លាំងណាស់ ដោយពួកគេបានយកទៅរូបភាពទាំងនេះទៅបង្ហោះឱ្យបណ្តាញទំនាក់ទំនងធំបំផុតទី 2 របស់ចិន QQ ដើម្បីអួតថាពួកគេជាអ្នកខ្លាំងផងដរ ។ពួកគេបានបង្ហោះរូបថតដោយសរសេរអួតអាងអំពីរបៀបដែលពួកគេធ្វើបាបនាងឲ្យសំណាក់មិត្តភក្តិដៅទៃទៀតរបស់នាង មើលទៅដូចជាសម្មកភាពដ៏អស្ចារ្យដើម្បីឲ្យគេគិតថាពួកនាងខ្លាំង តែទង្វើទាំងនេះហាក់ដូចជាពួកនាងមិនមែនជាសិស្សសាលារៀនអញ្ជឹង ។


ថ្មីៗនេះប៉ូលីសក៏បានកំណត់អត្តសញ្ញាណរបស់នាងថា នាងមានឈ្មោះ Lu Tung អាយុ 16 ឆ្នាំដែលបានរត់គេចខ្លួនបន្ទាប់ពីអ្នកអ្នកលែងបណ្ដាញសង្គម គេប្រមាថមើលងាយនាងនៅក្នុងរូបភាពដ៏រន្ធត់ឃោឃៅមួយនេះ។បច្ចុប្បន្ននេះ Lu Tung ត្រូវបានបារត់ភៀសខ្លួនរួមជាមួយក្មេងស្រីដទៃទៀតទៅកាន់ទីក្រុងក្វាងចូវដែលមានប្រជាជនរស់នៅក្នុងខេត្តក្វាងទុងភាគខាងត្បូងនៃប្រទេសចិន។ អ្នកនាំពាក្យប៉ូលីសម្នាក់បាននិយាយថា “នេះគឺជាការវាយប្រហារដ៏អាក្រក់ និងខ្លាំងសាហាវឃោឃៅបំផុត ហើយយើងមិនទាន់ដឹងថាតើពួកគេធ្វើបែបនេះក្នុងបំណងអីនៅនៅឡើយទេ។ ឥឡូវនេះយើងកំពុងស្វែងរកក្មេងស្រីនិង Lu Tang ដែលជាមេឃ្លោងធំក្នុងរឿងនេះ


អ្នកនាំពាក្យពីសាលារៀនរបស់នាងម្នាក់បាននិយាយថា “នេះពិតជាទង្វើរគួរដ៏គួរឲ្យស្អប់ខ្ពើមណាស់ ហើយយើងនឹងទាមទាររកយុទ្ធិធម៌ក្នុងការដាក់ទណ្ឌកម្មចំពោះក្មេងស្រីដែលពាក់ព័ន្ធក្នុងរឿងនេះដូចគ្នា” ។ ឥឡូវនេះក្មេងស្រីដែលជាជនរងគ្រោះត្រូវបានមើលបញ្ចូនឲ្យឪពុកម្តាយរបស់នាងមើលថែរក្សា ហើយនាងក៏ទទួលបានការប្រឹក្សានិងលើកទឹកចិត្តនាងពីសំណាក់មិត្តរួមថ្នាក់របស់នាងផ្សេងទៀតក៏ដូចជាមហាជនដែលអាណិតអាសូរនាងផងដែរ៕