ពេលនេះ!!! DJ ក្តឹប ប្រកាសបញ្ចប់អាជីព តែងនិពន្ធចម្រៀង ពីថ្ងៃនេះទៅ ក្រោយប្រឹងប្រែងអស់៩ឆ្នាំ ព្រោះតែ…(មានវីឌីអូ)

លោក ចាន់ សំណាង ដែលគេស្គាល់ថា DJ ក្តឹប បានប្រកាសបញ្ចប់អាជីព តែងនិពន្ធចម្រៀង ដែលរូបលោកខិតខំប្រឹងប្រែងអស់រយៈពេល ៩ឆ្នាំមកហើយ ដោយលោកនឹងត្រលប់ទៅលក់ដូរ ដូចកាលពី២០ឆ្នាំមុន ជាមួយម្តាយ វិញ។ ក្នុងនោះដែរ DJ ក្តឹប ក៏បានបង្ហោះវិដេអូ និង សារទាក់ទងនឹងការបញ្ចប់អាជីពរបស់លោក ថា៖


“#សេចក្ដីជូនដំណឹង ដើម្បីចូលរួមរួចរាល់អបអរនូវព្រះរាជពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុង”#ឆ្នាំច”ព.ស២៥៦២ ។ ដែលទើបតែចាប់ផ្ដើមឈានចូលមកបានប៉ុន្មានថ្ងៃមកនេះនាឱកាសសប្បាយចិត្តទទួលឆ្នាំថ្មី និងជប់លាងជូនដំណើរក៏ដូចជាទទួលស្វាគមន៍វត្តមានប៉ាៗដែលទើបតែលួចត្រលប់មកពីដើរលេងផងនោះ ។ គឺរូបខ្ញុំបាទសូមគោរពអញ្ជើញមិត្រភក្តិបងប្អូនមកចូលរួមផឹកសុីសប្បាយរីករាយនៅក្នុងឱកាសដែលខ្ញុំបាទបានសម្រេចចិត្ត”#បញ្ចប់អាជីបតែងនិពន្ធ” ដែលខ្លួនខ្ញុំពិតជាបានស្រលាញ់និងខិតខំអស់ពីកំលាំងកាយចិត្តអស់ហើយរយៈពេល៩ឆ្នាំមកនេះ ៕ ហើយក៏ដោយសារតែការព្យាយាមសង្កេតឃើញថា(#រាល់អ្នកទទួលផលគឺពិតជាបានភ្លេចគិតដល់អ្នកដែលផលិត #ឬក៏អាចនេះនិយាយបានថាខំធ្វើជាភ្លេចអីណុង) ទើបខ្ញុំសុខចិត្តយកដៃដែលធ្លាប់កាន់បុិចត្រលប់ទៅកាន់ធុងទឹកនិងធុងចានដូចកាលពី២០ឆ្នាំមុនជាមួយប្រពន្ធក្មេងរបស់ប៉ាវិញល្អជាង ។ ពីព្រោះគាត់គឺជាម្ដាយល្អរបស់មនុស្សឆ្គួតនិងជាស្រីក្មេងដែលគួរខ្ពើមបំផុតដែលអង្គុយមើលថែលាងអាចមន៍លាងនោមរបស់លោកប៉ាខ្ញុំ (តាំងពីទើបតែចង់លួចទៅដើរលេង រហូតដល់ទៅមែនទែន និងត្រលប់មកវិញក្នុងថ្ងៃនេះ ៕ ដូច្នេះ!សូមជួយទិញអីៗដែល២នាក់ម៉ែកូនខ្ញុំលក់ផងណាបងប្អូននៅតាមផ្លូវដែលបានឃើញ ។ ហើយបើសិនជាអាណិតម៉ែកូនពួកខ្ញុំ គឺខ្ញុំសុំឲ្យបងបងប្អូនបង្រៀនខ្លួនឯងឲ្យចេះ”#ឲ្យតំលៃខ្លួនឯង #ស្រលាញ់ខ្លួនឯង #និងគោរពខ្លួនឯង” ជាមុនឲ្យបានក្ដីសុខសិនទៅណា #មុនចំណាយពេលអត់ប្រយោជន៍គិតពីមនុស្សថោកទាបដូចខ្ញុំ ។”