គួរអោយរន្ធត់! ផ្ទុះរថយន្តដឹកប្រេង ខ្ទាតមនុស្សស្លាប់យ៉ាងអណោចអធ័ម (វីដេអូ)

បរទេស៖ កាលពីពេលថ្មីៗនេះ កាសែតរុស្ស៊ីបានចុះផ្សាយករណីដ៏រន្ធត់មួយ ដោយរថយន្តដឹកប្រេងមួយគ្រឿងបានផ្ទុះ បណ្ដាលឱ្យស្លាប់មនុស្សម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ ដែលករណីនេះបានកើតឡើងនៅកំពុងផែមួយកន្លែងក្នុងក្រុងសាហាឡិន ភាគខាងកើតប្រទេសរុស៊ី ។

យោងតាមវីដេអូឃ្លីបដែលយកបានពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញឱ្យឃើញថា មុនកើតហេតុមានកម្មករផ្សាដែកចំនួន ៣នាក់ កំពុងកាត់ដែកក្បែររថយន្តដឹកប្រេងខាងលើ ដែលបណ្ដាលឱ្យមានអណ្ដាតភ្លើងចេញក្រៅ ធ្វើឱ្យរថយន្តផ្ទុះ ហោះប៉ឺងកម្មករទាំងនោះ ស្លាប់ម្នាក់ភ្លាមៗតែម្ដង និង ២នាកទៀតខ្ទាតទៅឆ្ងាយរងរបួសធ្ងន់ ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ចបានឱ្យដឹងថែមទៀតថា មុនកើតហេតុ កម្មករកាត់ដែកទាំងនោះ បានព្យាយាមកាត់ដែកចេញពីរថយន្តដឹកប្រេងកើតហេតុ ហើយខណៈនោះស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះឡើងតែម្ដង ៕