UPDATE! ឈាមស្រែកស្បែកហៅ! ឃាតករ ដែលសម្លាប់ស្ត្រីម៉ាស្សាយ៉ាងសាហាវ នៅខណ្ឌចំការមនកាលពីម្សិលមិញ ចាប់បានហើយ(មានវីដេអូ)

ឈាមស្រែកស្បែកហៅ! ឃាតករ ដែលសម្លាប់ស្ត្រីម៉ាស្សាយ៉ាងសាហាវ នៅខណ្ឌចំការមនកាលពីម្សិលមិញ ចាប់បានហើយ។ឥឡូវនេះសមត្ថកិច្ចកំពុងធ្វើការសាកសួរ។

សូមរំលឹកផងដែរ៖ ស្រ្តីម៉ាស្សា(ខេ អេស )ម្នាក់បានស្លាប់ក្នុងផ្ទះជួលសង្ស័យជាករណីឃាតកម្ម ប្លន់យក ទ្រព្យសម្បត្តិនិងបង្កការភ្ញាក់ផ្អេីលដល់ប្រជា ពលរដ្ឋប្ដឹងសមត្ថកិច្ចចុះមកកន្លែងកេីតហេតុឡោមព័ន្ធហាមឃាត់ចូលក្រៅពីសមត្ថកិច្ច។
ហេតុការណ៍នេះបង្កកាភ្ញាក់ផ្អើលកាលពីវេលា ម៉ោង៧និង០០នាទីព្រឹក ថ្ងៃអង្គា ៣កើត ខែ ពិសាខ ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវនិងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួល លេខ៣៦៥ តាមផ្លូវលេខ១៦៣ ក្រុម១៦ ស្ថិតនៅភូមិ២ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន ។

សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ដឹង​ពី​អត្តសញ្ញាណ​នារី​រងគ្រោះ​ដែល​ត្រូវ​ជនដៃដល់​អារ.ក សម្លាប់​ក្នុងផ្ទះ​មួយកន្លែង ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន នៅ​រសៀល ថ្ងៃទី17 ខែមេសា ឆ្នាំ២០១៨ នេះ ។
នារី​រង​គ្រោះជា​ស្ត្រី​មេម៉ាយ​មានកូន​ប្រុសតូចៗ ចំនួន ២នាក់​ស្ថិតនៅ​ក្នុងបន្ទុក​ផងដែរ។ ហើយ​ជា​ជំហាន​ដំបូង​ត្រូវបាន​មតិ​មួយចំនួន​ធ្វើការ​សន្និដ្ឋានថា ករណី​ឃាត​កម្មនេះ អាចមកពី​ការ​អារ.ក ប្លន់​យក​ទ្រព្យសម្បត្តិ​ច្រើនជាង ព្រោះ​នាង​ជា​មនុស្ស​ដែល​តែងតែ​ពាក់​ខ្សែ.ក ខ្សែដៃ កងដៃ និង​គ្រឿងអលង្ការ​ជាច្រើន​នៅជាប់​នឹង​ខ្លួន ចំណែកឯ​អីវ៉ាន​នៅក្នុង​ផ្ទះ គឺ​ត្រូវបាន​គេ​រើ​កក​កាយ​រាយប៉ាយ​ពេញ​ផ្ទះ​ផងដែរ។

បុរសសង្ស័យឈ្មោះ តុង សុឹម ភេទប្រុស អាយុ ៣៩ឆ្នាំមុខរបរសន្តិសុខ ត្រូវបានសមត្ថកិច្ចឃាត់ ខ្លួនយកទៅសួរនាំដើម្បីស្រាវជ្រាវរកមុខជន សង្ស័យ។
សពមានឈ្មោះ សួង លីនណាហៅលេខ១៦ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរបុគ្គលិក ម៉ាស្សា ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើតនៅ ភូមិភ្នំសំពៅកើត ឃ៉ំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងបនស្លាប់នៅជាន់ទី១ដោយមិន ទាន់ដឹងមូលហេតុនៅឡេីយ ។
បុរសប្អូនប្រុសសព ឈ្មោះ សួង វិបុល អាយុ ២៩ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនស្នាក់នៅបន្ទប់ជួល បានប្រាប់អោយដឹងថាមុនពេលកេីតហេតុគាត់ មេីលតាមរយះពត៍មានមានគេបង្ហោះហេីយ មានការសង្ស័យជាបងស្រីបង្កេីតរបស់ខ្លួន ដោយពត៍មានសរសេរថាស្ត្រីម្នាក់ជាបុគ្គលិក ម៉ាស្សា ខេ អេស បានស្លាប់ក្នុងផ្ទះជួលក្រោយ មកក៏ជិះម៉ូតូមកមេីលអោយដឹងច្បាស់ពេលមកដល់ ហើយមក៏សួរនាំសមត្ថកិច្ចទេីបដឹងថាជាបងស្រីបង្កេីតគាត់ស្លាប់ពិតមែនតែសមត្ថកិច្ចមិនទាន់សន្និដ្ឋានជាករណីអ្វីនៅឡេីយទេ ។

បុរសជាប្អូនប្រុសបង្កេីតសពបានបន្តទៀតថាគាត់ មានបងប្អូនចំនួន៦នាក់ប្រុស១ ស្រី៥នាក់ ចំណែកបងស្រីដែលស្លាប់ជាកូនស្រីច្បងហេីយគាត់ជាស្រ្តីមេម៉ាយកូនប្រុស២នាក់ម្នាក់ និង អាយុ៥ឆ្នាំ ម្នាក់ទៀតមានអាយុ២ឆ្នាំជាងតែបានចែកផ្លូវគ្នារយះពេលជាង២ឆ្នាំហេីយហេីយ ក៏មិនដឹងថាមានទំនាក់ទំនងជាមួយអ្នកណាទៀត ទេតែដឹងតែបងស្រីបង្កេីតគាត់ធ្លាប់និយាយថា មានលុយខ្លះដែរចង់ទិញដីបង់រំលួសដែលគេ បង្ហោះតាមបណ្ដាញសង្គមហ្វេសបុករួចក៏បានតបជាមួយបងស្រីគាត់ថាទុកលុយសិនទៅចង់ទិញដីពុះឡូតិ៍លក់ទាល់តែមេីលទីតាំងអោយច្បាស់សិនតែមិនបានប៉ុន្មានផងស្រាប់តែឥលូវបងស្រីខ្ញុំស្លាប់ចោលរូបគាត់បាត់និងស្នេីអោយសមត្ថកិច្ចរកហេតុផលអ្នកដែលប្រព្រឹត្តលេីបងស្រីគាត់ផង ហេីយក្រោយពីសមត្ថកិច្ចត្រួតពិនិត្យសពបងស្រីគាត់រួចនិងយកសពទៅស្រុកកំណេីតដេីម្បីជួបជុំកូនប្រុស២នាក់នៅស្រុកកំណេីតវិញ ។

ស្រ្តីឈ្មោះ អឹម ចាន់ណា ភេទស្រី អាយុ៣៦ ឆ្នាំ មុខរបរបុគ្គលិកផ្នែកម៉ាស្សា ស្នាក់នៅផ្ទះជួលកេីតហេតុខាងលេីបានប្រាប់អ្នកយកពត៍មានថាមុន កេីតហេតុ យប់មិញបានជិះម៉ូតូដេីរលេងជាមិត្តប្រុសគាត់ដេីរលេងរហូតទាល់តែយប់ហេីយក៏ បានដេកនៅផ្ទះមិត្តប្រុសគាត់នៅចំការដូង រហូត ដល់ភ្លឺបានមកវិញតែមិនទាន់ចូលផ្ទះជួលទេក៏ បានដេីរចូលហាងម៉ាស្សានិយាយលេងមួយ សន្ទុះទេីបដេីរទៅបន្ទប់ជួលដេីម្បីងូតទឹកដូរ សំលៀកបំពាក់ចូលធ្វេីការតែពេលឡេីង ទៅ ដល់ជាន់ទី១មានក្លិនស្អុយហេីយ ក្លិនឆ្អាបឈាម ហើយបានស្រែកសួរស្រ្តីរងគ្រោះដែលមាន នាម១៦ តែមិនលឺឆ្លេីយតបហេីយបានបេីកទ្វាបន្ទប់ ក៏ស្រឡាំងកាំងឃេីញស្រ្តីរងគ្រោះផ្គាប់មុខ រ និង ឥដ្ឋមាន ឈាមដាបពេញឥដ្ឋទេីបគាត់រត់ទៅប្រាប់ថៅកែប្តឹងសមត្ថកិច្ច ចុះមកដល់កន្លែងកេីតហេតុ។ តែស្រ្តីរងគ្រោះសពថ្ងៃលុយកាក់ មិនសូវដាក់នៅជាប់ និង ខ្លួនច្រេីនតែប្រេី សៀវភៅធានាគារតែមានគ្រឿងអលង្កាពាក់នៅលេីខ្លួនសពមានពាក់ចិញ្ចៀន ខ្សែក ខ្សែដៃតែគាត់ភ័យពេកមិនដឹងថាមានបាត់គ្រឿងអលង្កាដែរឬអត់ទេដោយភ័យពេកប្រញាប់ រត់មកប្រាប់ថៅកែហេីយករណីខាងលេីនេះច្បាស់ជាមានអ្នកណាប្រព្រឹត្តមកលេីស្រ្តីរងគ្រោះហេីយ ដោយ ក្នុងបន្ទប់ដេកគាត់ហូរឈាមខ្លាំងណាស់តែបេីស្រ្តីរងគ្រោះធ្វេីអត្តឃាតនោះមិនអាចទេ ដោយរាល់ថ្ងៃចង់ទិញដីឬផ្ទះតាមហ្វេសបុកខ្លាំងណាស់ណាមួយតែងតែតុបតែខ្លួនគឺមិនដែលចេះពិបាកចិត្តអ្វីទេទោះបីគាត់ជាស្រ្តីមេម៉ាយក៏ដោយនោះ ។

មន្ត្រីសមត្ថកិច្ចបានខ្សិបប្រាប់អោយដឹងថា ពាក់ ព័ន្ធករណីឃាត់កម្មស្ត្រីវ័យ ៣០ឆ្នាំខាងលើនេះមិនមែនជាករណីសម្លាប់ប្លន់ទ្រព្យសម្បត្តិអ្វីនោះទេ គឺអាចជាករណីគំនំច្រើនជាងព្រោះស្ត្រីម៉ាស្សាមិនមានទ្រព្យសម្បត្តិរាប់ម៉ឺនដុល្លាក្នុងខ្លួន នោះទេ។
សមត្ថកិច្ចបានប្រាប់ថាដោយកម្លាំងជំនាញ សហការជាមួយខាងនគរបាលបច្ចេកទេសកោសល្យវិច្ឆ័យស្នងការរាជធានីភ្នំពេញដេីម្បីត្រួតពិនិត្យសពស្រ្តីរងគ្រោះនៅបន្ទប់ផ្ទះជួលនៅជាន់ទី១ គឺស្ត្រីខាងលើស្លាប់ដោយសារយកខ្សែរិតក ហើយចាប់ក្បាលបោក និង ថ្មបណ្ដាលអោយបែកហូឈាមស្រោចពេញបន្ទប់ជួលតែម្តង។
បច្ចុប្បន្ននេះ​សមត្ថកិច្ច​កំពុងតែ​ញាប់ដៃ​ញាប់ជើង​ស្រាវជ្រាវ​រក​មូលហេតុ​ពិតប្រាកដ ដែល​បណ្តាលឱ្យមាន​ករ​ណី​ដ៏​សាហាវ​បែបនេះ ៕