ជាប់គុកគ្មានថ្ងៃចេញទេ!!! ថ្ងៃចូលឆ្នាំមិនបានជូនអ្វីដល់ម្តាយ បែរជាកាប់ម្តាយស្លាប់ក្នុងថ្លុកឈាម

កណ្តាល៖ កូនប្រុសអកតញ្ញូបានបង្កជំលោះជាមួយឪពុក និងទាញដំបងបំរុងវាយឪពុកប៉ុន្តែត្រូវបានអ្នកជិតខាងជួយឃាត់ទាន់ពេលវេលា ស្រាប់ពេលបន្តិចក្រោយមកទាញកាំបិទផ្គាក់កាប់ម្តាយដែលកំពុងឈរនៅមុខផ្ទះបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ នៅស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្រោយបង្កហេតុជនសង្ស័យឈ្មោះ ស៊ឹម ជីម ហៅម៉ាំង បានព្យាយាមគេចខ្លួនដល់ខេត្តពោធិ៍សាត់ ប៉ុន្តែត្រូវបានសមត្ថកិច្ចខេត្តពោធិ៍សាត់ចាប់ឲ្យនគរបាលខេត្តកណ្តាលវិញ ក្រោយគេចខ្លួនបាន ២ថ្ងៃ។ កោតតែចិត្តកូនប្រុសហ៊ានធ្វើអញ្ចឹងទៅរួចដែរ ថ្ងៃចូលឆ្នាំថ្មីគ្រួសារគេជួបជុំបងប្អូន ឪពុកម្តាយ សប្បាយរីករាយ ចង្រៃអីគ្រួសារអ៊ុំស្រី​មានកូនចៅនឹងគេដែរ ប៉ុន្តែកូនគ្មានចិត្តធម៌មេត្តាប្រណីឡើយ មិនបានជូនអ្វីឪពុកម្តាយ ឬធ្វើឲ្យឪពុកម្តាយសប្បាយចិត្តទេ តែបែរជាសម្លាប់ម្តាយបង្កើតគ្មានអាសូរទៅវិញ។