សូម្បីតែយាយចាស់ អាយុ៧៦ឆ្នំា ក៏វាមិនលើកលែងដែល វាបានចាប់រំលោភសំលាប់…

ហេតុការណ៏ដ៏រំលោភសម្លាប់ស្រ្តីចំនាស់ ៧៦ឆ្នំា យ់ាងសាហាវឃោរឃៅមួយបានកើតក្នុងប្រទេសថៃ ឋិតក្នុង ក្នុងស្រុក ឃូមឿង ខេត្ត បូរីរំា។

ក្រោយពេលកើតហេតុសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ មីន អាយុ១៩ឆ្នាំ ចំណែកសាកសពស្ត្រីចំណាស់ម្នាក់ ឈ្មោះ ផែន ឆុយរ៉ាម អាយុ៧៣ឆ្នាំ ដេកស្លាប់នៅលើកន្ទេលដេក ហើយនៅលើដងខ្លួនមានស្នាមវាយតប់ ជាំពេញខ្លួន និងមុខថែមទៀតផង ។
យោងតាមការរៀបរាប់ ពីស្ត្រីម្នាក់ដែលជាប្អូនស្រីរបស់សព ឈ្មោះ ចំប៉ា ឆៀមសិរិ អាយុ៦០ឆ្នាំ បានប្រាប់ថា បងស្រីគាត់រស់នៅតែម្នាក់ឯង ពីមុនមានក្មួយប្រុសម្នាក់ រស់នៅជាមួយ ហើយពេលក្មួយប្រុសនោះ មានប្រពន្ធក៏បានសុំបែក ទៅរស់នៅជាមួយខាងប្រពន្ធ ហើយប្តីរបស់គាត់ បានស្លាប់ចោលគាត់ជាយូរយារណាស់មកហើយ ។

គាត់បន្តថា មួយរយៈពេលចុងក្រោយនេះ រូបគាត់បានរស់នៅម្នាក់ឯងតែប៉ុណ្ណោះ ហើយនៅថ្ងៃកើតហេតុ មានអ្នកជិតខាងបានឮសម្លេង ស្រែកតែមួយដងគត់ ហើយក៏បាត់ទៅ លុះព្រឹកឡើង គាត់បានទៅហៅបងស្រី តែមិនមានមនុស្សបើកទ្វារ គាត់ក៏បានដើរទៅក្រោយផ្ទះ ទើបឃើញទ្វារក្រោយ បើកចំហរចោល និងឃើញបងស្រីគាត់ ដេកស្លាប់បាត់ទៅហើយ ហើយគាត់ពិតជារន្ធត់ និងសោកស្តាយខ្លាំងណាស់ ព្រោះតែនៅក្នុងភូមិនោះ មិនដែលមានរឿងបែបនេះ កើតឡើងម្តងណាឡើយ ៕