អានហើយទប់ទឹកភ្នែកមិនចង់ជាប់!!! ពេលអានសាររបស់ យ៉េយ៉េ បង្ហោះចង់ឲ្យម្ដាយឃើញភាពជោគជ័យរបស់ខ្លួន

តារាសម្ដែងភេទទី ៣ ដែលគ្រប់គ្នាតែងហៅថា យ៉េយ៉េ កំពុងមានទីផ្សារ និងឡើងកូដស្រិតៗ ត្បិតយ៉េយ៉េ ចេះតុបតែងខ្លួនបានស្រស់ស្អាត ថែមទាំងកំប្លែងអាចធ្វើឲ្យទស្សនិកជនបានគ្រប់ពេល។ ក្នុងនោះ​ យ៉េយ៉េក៏បានបង្ហើបឲ្យដឹងថា ខ្លួនពិតជាខំប្រឹងរកប្រាក់ដោយលំបាកសព្វបែបយ៉ាង ព្រោះតែចង់ឲ្យអ្នកមានគុណរបស់ខ្លួនបានរស់ស្រួល រហូតទទួលបានជោគជ័យដូចសព្វថ្ងៃនេះ។ តែយ៉ាងណាក្ដី យ៉េយ៉េ ក៏នៅតែនឹករលឹកដល់ម្តាយដែលបានលាចាកទៅមិនដែលភ្លេច។ ជាក់ស្ដែង ថ្មីៗ នេះ តារាសម្ដែង យ៉េយ៉េ បានបង្ហោះសារក្រៀមក្រំ ធ្វើឲ្យអ្នកលេងហ្វេសប៊ុកអានហើយក្តុកក្តួលចិត្តជាខ្លាំង។

សារមួយនោះ បានរៀបរាប់ថា៖ «បើពេលនេះមានម៉ែមិនដឹងកូនសប្បាយចិត្តយ៉ាងណាព្រោះកូនចង់ជូនម៉ែដើរធ្វើបុណ្យ និងទៅដើរលេងនៅកន្លែងដែលម៉ែចង់ទៅ ហើយចង់អោយម៉ែឃើញកូននៅពេលនេះណាស់កូនមានកាងារហើយ។ កូនអាចរកលុយចិញ្ចឹមខ្លួនឯងបានហើយ កូនមិនពិបាកដូចពីមុនទេ ហើយពុកឈប់ជក់បារីនិងផ្អាកពិសារស្រាហើយតែកូនគ្មានឱកាសទេ នឹកម៉ែណាស់ កូននឹងប្រឹងប្រែងបន្ថែមទៀតដើម្បីអោយម៉ែឃើញភាពជោគជយ័របស់កូន។ អ្នកដែលនៅមានឪពុកម្ដាយកុំអោយហួសពេលដូចខ្ញុំណាត្រូវខំប្រឹងដើម្បីគាត់ ធ្វើបុណ្យទាន់ខែភ្លឺ» ៕