នោះៗសុខគា ទ្រាំលែងបាន ដាក់មួយឃ្លាទៅ A Dose of Cath លើប្រធានបទ «រួមភេទមុនពេលរៀបការខុសដែររឺទេ?» អានហើយចង់កកឈាម

A Dose of Cath គឺជាតារាហ្វេសប៊ុកមួយរូបដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីយុវវ័យបច្ចុប្បន្ន ដោយសារតែកញ្ញាតែងតែបង្ហោះនូវវីដេអូលើកយកនូវប្រធានបទទាក់ទងនឹងស្រ្តី និងសង្គមមកពិភាក្សា មានដូចជា ច្បាប់ស្រី ប្រពៃណីទំនៀមទម្លាប់ និងទិដ្ឋភាពជាក់ស្ដែងផ្សេងៗ។ យ៉ាងណាមិញ ប្រធានបទទាំងនេះគឺមានទាំងមតិគាំទ្រ និងរិះគន់ប្រឆាំងទៅវិញ ដោយសូម្បីតែសិល្បករល្បីឈ្មោះមួយរូបគឺ លោក ដួង សុខគា ក៏បានបញ្ចេញយោបល់រិះគន់ទៅវិញដែរ។ ក្រោមប្រធានបទមួយរបស់ A Dose Of Cath ដែលបានលើកឡើងថា៖ «រួមភេទមុនពេលរៀបការខុសដែររឺទេ?»។


ក្នុងនាមជាតារាផ្នែកសិល្បៈបុរាណមួយរូប លោក សុខគា បានបង្ហោះសារមួយឃ្លាទៅវិញយ៉ាងទ្រាំមិនបានថា៖ «ប្រទេសមួយមានទំនៀមទម្លាប់មួយ!! បើគេរក្សាទម្លាប់ល្អមានវិន័យបាន គេមានតម្លៃរបស់គេ!! ភាពរហេតរហូតវាដែលថ្លៃអ្ហី? បើច្នឹងចូរកុំយកវប្បធម៌អនាធិបតេយ្យផ្លូវភេទពីខាងក្រៅ មកបំពុលអី ពួកយើងមិនទទួលទេ! យល់? ដូនតាខ្មែរយើង មិនឲ្យតម្លៃលើការដុសប្រេញទេ! ពូមោកទ្រាំអត់បានក៏បញ្ចេញយោបល់ពីឱរាមក!»។ តើលោកអ្នកយល់យ៉ាងណាដែរ ចំពោះបញ្ហានេះ?