ក្រោយពីឃាត់ខ្លួន នាងហ្គិចបានសារភាពតាមត្រង់ ស្តាប់ហើយហួសចិត្ត គ្រាន់តែរឿងប៉ុណ្ណឹងសោះ…

ខេត្តកណ្តាល៖ ក្រោយពីមានរឿងអាស្រូវជាច្រើន និងត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងដាក់ពន្ធនាគារផងនោះ ស្រាប់តែថ្មីៗនេះ ស្ត្រីជើងខ្លាំង ឈ្មោះ កែវ រតនៈ ហៅហ្គិច បានចេញមកបង្ករឿង១ករណីទៀតហើយ គឺនាងបាន មកដុតរោងចក្រផលិតឈើកៅស៊ូ របស់ប្តីនាង ធ្វើឲ្យឆាបឆេះផ្អើលដល់សមត្ថកិច្ច ចុះមកអន្តរាគមន៍ភ្លាមៗ តែសំណាងល្អបានពន្លត់ទាន់ពេល ហើយសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួន ស្ត្រីម្នាក់ឈ្មោះហ្គេច ដែលបង្ករឿងហេតុនេះឡើង ភ្លាមៗផងដែរ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀល ថ្ងៃទី១៦ មេសា ២០១៨ នៅចំណុចរោងចក្រ ប្រាយវ៉េ ផលិតកៅស៊ូ ដែលមានទីតាំងស្ថិតនៅក្នុងភូមិទកឹជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ហើយបើយោងតាមមន្ត្រីកងរាជអាវុធហត្ថ ប្រចាំខេត្តកណ្តាលបានប្រាប់ថា សមត្ថកិច្ចនឹងធ្វើរបាយការណ៍ បញ្ជូនជនបង្ក ទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ។

បន្ទាប់ពីនាំខ្លួន នឹងធ្វើការសាកសួររួចមក ស្ត្រីជើងខ្លាំងឈ្មោះ កែវ រតនៈ ហៅហ្គិច បានសារភាពប្រាប់សមត្ថកិច្ចថា ​រូប​នាង​ពិតជា​បាន​ ចាក់​សាំង​ដុត​ឈើ​កៅស៊ូ​ក្នុង​រោងចក្រ ប្រាយ​វ៉េរ ហ្វើ​នី​ឈ័​រ ដែល​ជា​កម្មសិទ្ធិ​របស់​ប្តី​នាង ​ពិតប្រាកដ​មែន ព្រោះតែ​រូប​នាង​ មាន​ទំនាស់​ក្នុង​គ្រួសារ ហើយ​ប្តី​នាង​ មិន​ព្រម​ចូល​ផ្ទះ​ដើម្បីដោះស្រាយ​គ្នា ទើប​នាង​សម្រេចចិត្ត​ ទៅ​ដុត​ឈើ​កៅស៊ូ​ក្នុង​រោងចក្រ​របស់​ប្តី​នាង​តែ​ម្តង​ ៕