អីយ៉ាស់!!! ស្រីស្រលាញ់ស្រីមួយគូទៀត សម្រាចចិត្តភ្ជាប់ពាក្យនឹងគ្នា ព្រោះតែ… (មានវីដេអូ)

បើនិយាយពីយុគសម័យនេះ គឺថាមានការផ្លាស់ប្តូរយ៉ាងខ្លាំង មនុស្សអាចចង់ទៅទីណាបានតាមចិត្ត ដោយគ្រាន់តែប្រើប្រាស់ Google Map ឬក៏យើងចង់ឃើញមុខមនុស្សជាទីស្រលាញ់របស់យើង គ្រាន់តែប្រើ Video Call ក៏បានឃើញភ្លាមៗតែម្តង។

ហើយអី្វដែលខ្ញុំបានលើកឡើងខាងលើនេះ វាមិនមានការពាក់ព័ន្ធនឹងអត្ថបទខាងក្រោមនេះទេ។ ប៉ុន្តែគ្រាន់តែដោយសារតែមានការផ្លាស់ប្តូរច្រើនបែបនេះ បានធ្វើអោយសង្គមយើងបច្ចុប្បន្នមានការប្លែកច្រើនទៅតាមនឹងដែរ។ ជាក់ស្តែង មនុស្សស្រី ជាគូរនឹងមនុស្សប្រុស ប៉ុន្តែសម័យនេះ ស្រីបែបជាទៅស្រលាញ់ស្រី ប្រុសបែបជាស្រលាញ់ប្រុស ហើយរឿងបែបនេះមិនមែនកើតឡើងតែប្រទេសជិតខាងយើងនោះទេ តែសូម្បីតែក្នុងប្រទេសយើងក៏មានការកើតឡើងជាច្រើនលើកច្រើនសាររួចមកហើយ។

សំរាប់ខ្ញុំ ការស្រលាញ់គ្នាមិនមានប្រកាន់ភេទនោះទេ គ្រាន់តែអោយអ្នកទាំងពីរ ចេះថែរក្សាគ្នា ចុងក្រោយខ្ញុំក៏សូមជូនពរអោយអ្នកទាំងពីរទទួលបានសេចក្តីសុខគ្រប់ពេលវេលាតទៅមុនជារៀងរហូត៕



វីដេអូ៖