អាណិតណាស់…ប្រទះឃើញសពបុរសម្នាក់អណ្ដែតទឹកប្រឡាយ !

សាកសព​មិនមាន​អត្តសញ្ញាណ​ពិតប្រាកដ និង​គ្មាន​សាច់ញាតិ ពាក់អាវ​យឺត​ពណ៌​ក្រហម​ដៃ​វែង បិ​ង​ស្លៀកខោ​ជើងវែង​ពណ៌​ខ្មៅ អាយុ​ប្រហែល​ជាង៣០ឆ្នាំ។

តាមប្រភពពីប្រជាពលរដ្ឋ​បានអោយដឹងថា សពគឺជា​មនុស្ស​សតិ​មិន​គ្រប់(ឆ្កួត) ដែល​ធ្លាប់​ដើរ​តាម​ចិញ្ចើមថ្នល់​នៅ​ម្ដុំ​ផ្សារ​ដើម​គ ។

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ក្នុង​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យវិច័យ​ឃើញថា សាកសព​ស្លាប់​ដោយសារ​គាត់​មាន​ជំងឺ​ប្រកា​ត់ ហើយក៏​សង្ស័យ​រអិល​ធ្លាក់​ចូលក្នុង​ប្រឡាយ​ទឹកស្អុយ ទើប​បណ្ដាល​ឲ្យ​ឈ្លក់ទឹក​ស្លាប់។

សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​រួចហើយ សាកសព​ត្រូវបាន​សមត្ថកិច្ច​ដឹកយក​ទៅ​បូជា​នៅ​វត្ត​ទឹកថ្លា ព្រោះ​សព​គ្មាន​សាច់ញាតិ៕