គួរអោយច្រណែនណាស់!!! ប្រពន្ធនាយ ចយ ធ្វើខួបកំណើតឲ្យខ្លួន Surprise យ៉ាងខ្លាំង សុទ្ធតែមាននំប្លែកៗធ្វើជាពពុះស្រាប៊ៀរ ដែលកម្របានឃើញ

នៅ​ក្នុង​អាខោលហ្វេសប៊ុក នាយ ចយ បានបង្ហាញ​ឲ្យ​ឃើញ​ពី​​ស្រី​ស្នេហ៍​រូបស្អាត ​ធ្វើខួបកំណើតឲ្យ ជាមួយ​​នឹងកាដូនំខួប​កំណើតប្លែក​អស់ពី​នំ​ខួប​កំណើត​ទូទៅ​ ដែលធ្វើ​ឲ្យ​មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។

គេសង្គេត​ឃើញថានៅលើរូបនំខកនៅថ្ងៃខួបរបស់នាយ ចយ គឺមាន​ភាព​ខុស​ប្លែក​ពីគ្នា​គ្រប់​គ្នា ដោយ​នំរ​បស់​តារា​កប្លែង​រូប​នេះ​គឺ​ធ្វើឡើង​ដោយ​មាន​កំប៉ុង​ស្រា​ប៊ៀរ ​នៅចំពីលើនំ រួមទាំងមានបន្លក់នំធ្វើជាពពុះស្រាប៊ៀរ។ ដែល​នាំឲ្យ​មាន​មតិ​ជាច្រើន​លាន់មាត់ក្នុង​ន័យ​ផ្សេងៗគ្នាថា ទំនងជា​នាយ ចយ នឹងជា​មនុស្ស​ប្រុស​ញៀន​ស្រា​ហើយ​បានជា សង្សានិយាយលែង​ស្លាប់​ ទើប​ធ្វើ​កាដូនំខួប​ មាន​ដាក់​កំប៉ុងប៊ៀរនៅ​ពីលើ។ ប៉ុន្តែ​ក៏​មានអ្នកខ្លះថា «អាច​មានន័យ​ថា ពីថ្ងៃ​សង្សា Surprise ខួបកំណើតដែលមានប៊ៀរនៅពីលើនោះ ក៏ជារូបតំណាងថា ពីថ្ងៃ​នេះ​ទៅ នាយ ចយ នឹងឈប់ផឹកស្រា តាមសំណើរស្រីស្នេហ៍​»។

តែយ៉ាងណាមិនមានសារ​បកស្រាយ​ពី​សាមីខ្លួនទាំងពីររវាង នាយ ចយ និង​សង្សា រូ​បស្អាតនោះដែរ។ ក្រៅពី​ម្ចាស់​​​កាដូនំខួបសម្រាប់ជួន​នាយ ចយ នោះ​សរសេរសារក្នុង​ន័យ​ដ៏ផ្អែមល្ហែមថា «“HBD b sl Surprise គាត់​មុនថ្ងៃ ជួនពរឲ្យ​​បងជួបតែសំណាងល្អ សុខភាពល្អ លុយហូ​រចូ​លច្រើ​នៗ​ឲ្យ​មាន​តែអ្ន​ក​ស្រ​លា​ញ់​រាប់​អាន​ ហើយ​មួយ​ទៀត​ឲ្យ​បង​ស្រលាញ់​តា​អូន​ម្នាក់​គត​.ចុង​ក្រោយ​ក៏ច​ង់​ប្រា​ប់ទៅបងថា អូន ស្រលាញ់បង ស្រលាញ់ខ្លាំង .love you my hunii For in love my heart”។

តាមរយៈ​សារដ៏​ផ្អែមល្ហែមនោះ ក៏ធ្វើ​ឲ្យមជ្ឈដ្ឋានមហាជនក៏កាន់តែងឿងឆ្ងល់​ផង​ដែលលើជំនួប​គូស្នេហ៍នាយ ចយ និង​សង្សា ដែលពុំទាន់​ធ្លាប់បាន​បង្ហាញ​ពិធី​ប្រពៃណី សូម្បី​ភ្ជាប់ពាក្យ ប៉ុន្តែ​ក្នុង​នំខេកនោះ នាង​សរសេរ​ពាក្យ​ប្តី​ពេញៗ​មាត់​។ ក្នុងនោះ​ដែរ​ក៏មាន​សារ​ជូនពរ​ពី​អ្នក​គាំទ្រ ដែលទទួលស្គាល់​ពីចំណង​ស្នេហ៍ពួក​គេទាំង​ពី​ជា​ប្តីប្រពន្ធ​នឹងគ្នាហើយ​ដែរ ។ ដោយថា ជូនពរប្តី​ប្រពន្ធ​អូនស្រឡាញ់​គ្នលុះ​ចាស់​រៀងៗខ្លួន​»។