មិនធម្មតា!!! ទើបរកឃើញហាងម៉ាស្សាមួយកន្លែង មានអីៗពិសេសទៀត សុទ្ធតែក្មេងស្អាតៗ តែទីបំផុតចប់ហ្មង

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ក្រសួងមហាផ្ទៃ បាន​សហ​ការណ៍​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​សំណាក់​កម្លាំង​នគរបាល​ប៉ុស្ដិ៍​កា​កាប នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ និង​សម្របសម្រួល​ដោយ​លោក កុ​ល បុ​ន ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​បង្ក្រាប​ទីតាំង​ម៉ាស្សា​កោស​ជប់ មួយ​កន្លែង​ទាំង​យប់ ក្រោយ​ពេល​ស្រាវជ្រាវ​ដឹង​ថា ទីតាំង​មួយ​នេះ​មាន​បង្កប់​សេវា​បម្រើ​ផ្លូវភេទ និង​សង្ស័យ​ថា​មានការ​ជួញដូរ​មនុស្ស​ផង​ដែរ​។

កម្លាំង​នគរបាល​ខាងលើ បាន​ឆ្មក់​ចូល​ទៅ​បង្ក្រាប​ទីតាំង​ម៉ាស្សា​កោស​ជប់​មួយ​នោះ កាលពី​វេលា​ម៉ោង​៨ និង​៥​នាទី​យប់ ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៧​នេះ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២០០៤ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ល្វា​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

នៅ​ក្នុង​ខណៈនោះ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខាងលើ បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំ​​នួន​៨​នាក់ នាំ​យក​ទៅ​កាន់​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ និង​ការពារ​អនីតិជន​ក្រសួងមហាផ្ទៃ​ទាំង​យប់ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មនុស្ស​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំង​៨​នាក់​នោះ មាន​២​នាក់​គឺជា​ម្ចាស់​ទីតាំង​ហាង​ម៉ាស្សា​កោស​ជប់​ខាងលើ និង​ត្រូវ​បាន​គេ​ស្គាល់​ម្នាក់​ឈ្មោះ អាត់ សល់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ និង​ម្នាក់​ទៀង​ឈ្មោះ មោង គឹ​ម​លាង ភេទ​ស្រី អាយុ​៣៥​ឆ្នាំ​។

ដោយឡែក​ស្ត្រី​ចំនួន​៦​នាក់​ទៀត​គឺជា​អ្នកបម្រើ​សេវា​ម៉ាស្សា​កោស​ជប់ និង​បម្រើ​ផ្លូវភេទ​ផង​សុំ​មិន​បញ្ចេញ​ឈ្មោះ ហើយ​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ដល់​៤០​ឆ្នាំ ក្រៅពី​នេះ​ក៏​មានការ​ដកហូត​សៀវភៅ​កត់ត្រា​ចំនួន​ភ្ញៀវ និង​ថ្ងៃ​ធ្វើការ​របស់​ពួក​នាង​ៗ​ទាំងនោះ​មួយ​ចំនួន​ថែម​ទៀត​ផង​ដែរ​។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា កម្លាំង​នគរបាល​នៃ​នាយកដ្ឋាន​ខាងលើ បាន​ធ្វើការ​ស្រាវជ្រាវ​យូរ​មក​ហើយ​បន្ទាប់​ពី​មានការ​សង្ស័យ ទៅ​លើ​ទីតាំង​មួយ​នេះ​ថា មានការ​បើកហាង​កោស​ជប់ និង​ម៉ាស្សា ប៉ុន្តែ​មានការ​បង្កប់​នូវ​សេវា​បម្រើ​ផ្លូវភេទ និង​សង្ស័យ​ថា​អាច​មានការ​ជួញដូរ​មនុស្ស​ទៀត​ផង​។ ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​នោះ ហូត​ទទួល​បាន​ព័ត៌មាន​ជាក់លាក់​មួយ​អំពី​ទីតាំង​មួយ​នេះ​ថា ការ​បើក​កោស​ជប់ ឬ​ម៉ាស្សា គ្រាន់តែ​ជា​រឿង​កំប៉ិកកំប៉ុក​ប៉ុណ្ណោះ តាម​ពិត​មាន​សេវា​បម្រើ​ផ្លូវភេទ កំពុង​ជ្រក​នៅ​ក្រោម​ស្លាក​ទៅ​វិញ​។

បន្ទាប់​ពី​ការ​ស្រាវជ្រាវ​ដឹង កម្លាំង​ខាងលើ​ដោយ​មានការ​សហ​ការណ៍​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​និ​តិ​ជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​កម្លាំង​នគរបាល​ប៉ុស្ដិ៍​កា​កាប នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ដឹកនាំ​ដោយ​លោក កុ​ល បុ​ន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​បាន​ចុះ​ធ្វើការ​បង្ក្រាប​ជាក់ស្ដែង​ទាំង​យប់​បែប​នេះ​តែ​ម្ដង និង​ចាប់ខ្លួន​មនុស្ស​ទាំង​៨​នាក់​នោះ​នាំ​ទៅ​កាន់​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ក្រសួងមហាផ្ទៃ ដើម្បី​សួរនាំ និង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​៕ប្រភព៖ កោះសន្តិភាព