អាកូនតិរច្ឆាន!!! កាប់​ម្ដាយបង្កើតស្លាប់ និងឪពុក ព្រមទាំងបងប្អូនរបួស ចុងក្រោយជួបទុក្ខធំ

ខេត្តពោធិ៍សាត់៖ ស្រ្តីជាម្ដាយបានប្រកាច់ដាច់ខ្យល់ស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់​ និងឪពុក ព្រមទាំងបងប្អូន បានរងរបួស ព្រោះតែកូនអកតញ្ញូម្នាក់ប្រើហឹង្សារក្នុងគ្រួសារនៅខេត្តកណ្ដាល រួចរត់គេចខ្លួន បាន២ថ្ងៃក៍ត្រូវបានកម្លាំងសមត្តកិច្ចខេត្តពោធិ៍សាត់សហការគ្នា ធ្វើការឃាត់ចាប់បាន រួចបញ្ជូនត្រឡប់ទៅមូលដ្ឋានវិញដើម្បីចាត់ការតាមនីតិវិធីជាបន្ត។
ការឃាត់ខ្លួនជនសង្ស័យខាងលើ បានធ្វើឡើងនៅវេលាម៉ោង៧ និង៣០នាទី យប់ថ្ងៃច័ន្ទ ២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក្រ ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលលាច ស្ថិតក្នុងភូមិក្រូចឆ្មា ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

អាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានដែលបានចុះប្រតិបត្តិការខាងលើប្រាប់ថា ជនសង្ស័យត្រូវបានកម្លាំងឃាត់ចាប់ខ្លួនឈ្មោះ សុីម ជីប ហៅមាំង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល រួមទាំងវត្ថុតាងមានម៉ូតូចំនួន ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៨ ពណ៏ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1X 4931 និងសម្ភារផ្សេងៗមួយចំនួនទៀតផងដែរ។

ប្រភពខាងលើបន្តថា ការដែលឃាត់ចាប់ខ្លួនជនសង្ស័យរូបនេះ នៅគ្រាដែលរូបគេជិះម៉ូតូមកឈប់ចូលសួរគេឯងរកផ្លូវទៅខេត្តកណ្ដាល ធ្វើឲ្យសមត្តកិច្ចមានការសង្ស័យខណៈដែលជននេះជាមុខសញ្ញាជាឃាតកផងនោះក៍ចាប់ឃាត់តែម្តង លុះនៅវេលាម៉ោង២ និង២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែឆ្នាំដដែលបានប្រគល់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងឲ្យសមត្តកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្តាលទទួលយកទៅបន្តនីតិវិធី។

គររំលឹកផងដែរថា៖ ជនសង្ស័យជាឃាតកឈ្មោះ សុីម ជីប ហៅមាំង ត្រូវបានកម្លាំងសមត្តកិច្ចខេត្តពោធិ៍សាត់ឃាត់ខ្លួនប្រគល់ឲ្យសមត្ត្កិច្ចនគរបាលខេត្តកណ្ដាលខាងលើ បានផ្ទុះហឹង្សាក្នុងគ្រសារមួយនៅវេលាម៉ោង៦ និង៥០នាទី យប់ថ្ងៃអាទិត្យ ១៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយជនសង្ស័យឈ្មោះ សុីម ជីប ហៅមាំង បានឈ្លោះប្រកែកហើយឈានដល់ប្រតាយប្រតប់គ្នាជាមួយឪពុកបង្កើតឈ្មោះ ទឹម សុីម ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ ដោយបានប្រើប្រាសដំបងជាអាវុធ កូនប្រសា(ត្រូវជាបងថ្លៃ)ជនដៃដល់(មាំង)ឈ្មោះ ជា សុជាតិ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ឃើញដូច្នេះបានចូលទៅឃាត់ក៍រងរបួសដៃផ្នែកខាងស្ដាំ(ស្រាល)

ចំណែកឪពុកឈ្មោះ ទឹម សុីម របួសក្បាល(ស្រាល) រួចជនសង្ស័យរត់គេចបាត់ មួយសន្ទុះក្រោយមកជនសង្ស័យបានត្រឡប់មកវិញ ដោយមានកាន់កាំបិតផ្គាក់នៅក្នុងដៃនោះផង ហើយបានស្ទុះទៅកាប់ម្ដាយឈ្មោះ ម៉េត អុល អាយុ ៥៣ឆ្នាំ ដែលកំពុងឈរនៅមុខផ្ទះមេភូមិបណ្ដាលឲ្យរបួសក្បាលផ្នែកខាងក្រោយ ១កន្លែង កផ្នែកខាងឆ្វេង ១កន្លែង និងចិញ្ចើមផ្នែកខាងឆ្វេង ១កន្លែងទៀត បណ្ដាលឲ្យស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមយ៉ាងរន្ធត់ រួចរត់គេចខ្លួនបាត់រហួតដល់ថ្ងៃឃាតចាប់ខ្លួននេះតែម្ដង៕