មើលVideoខ្លោចចឹត្តម៉ង!សម្តី​ម្តាយ​ប្រុស​ថ្លៃ​មួយ​ម៉ាត់ ធ្វើ​ឱ្យ​បេះដូង​ស្រី​ស្រស់​ទ្រាំទ្រ​លែងរួច (មាន​វីដេអូ)

ខេត្តបន្ទាយមានជ័យ ៖ នាង​ក្រមុំ​ម្នាក់​មាន​វិបត្តិ​ផ្លូវចិត្ត​ព្រោះតែ​ម្តាយ​ខាង​ប្រុស​បដិសេធ​រវាង​នាង​និង​ប្រុស​ស្នេហ៍ ក៏​បាន​បញ្ចប់ជីវិត​ដោយ​ចងក​និង​ក្រមា​ពោះគោ​ទៅ​នឹង​ដែក​រី​ដូ​វាំងនន​បង្អួច​ក្នុងផ្ទះ​សំណាក់ ហេតុការណ៍​នេះ​បង្ក​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​16​មេ​សា 2018 នៅ​បន្ទប់​ជួល​នៃ​ផ្ទះសំណាក់​សុផល​ថា​វី ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​01 សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត ។

នារី​រង​គ្រោះ​ខាងលើ​ឈ្មោះ ជិន ពិសី អាយុ​24​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​នៃ​ផ្ទះសំណាក់​សុផល​ថា​វី ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​01 សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត មានស្រុក​កំណើត​ក្នុងភូមិ​ស្រះ​ជ្រៃ ឃុំ​និង​ស្រុក​ត្រពាំង​ប្រសាទ ខេត្តឧត្តរមានជ័យ​។

នគរបាល​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ប្រាប់​ថា យោង​តាម​ការ​សាកសួរ​ម្ចាស់ផ្ទះ​សំណាក់​ប្រាប់​ថា ជន​រង​គ្រោះ​ទើប​ទៅ​ជួល​បន្ទប់​49E ស្នាក់​នៅ​កាលពី​យប់​ថ្ងៃ​ទី​15 មេ​សា ទេ​។ ហើយ​នៅ​ម៉ោងជាង​12​រសៀល ថ្ងៃ​ទី​16 មេ​សា​នេះ កម្មករ​បោសសំអាត​បន្ទប់​មក​គោះ​ទ្វារ​ហៅ​តែ​គ្មាន​អ្នកឆ្លើយ​ក៏​គិត​ថា ប្រហែលជា​អ្នក​ជួល​ដេក​លក់ លុះដល់​ម៉ោង​ជិត​5​ល្ងាច​ថ្ងៃ​ដដែល​មិនឃើញ​ជន​រង​គ្រោះ​ចេញពី​បន្ទប់ ម្យ៉ាង​នាំ​គ្នា​ហៅ​មិន​ឆ្លើយ ក៏​សម្រេចចិត្ត​រាយការណ៍​ឲ្យ​សមត្ថកិច្ច​ចុះ​ពិនិត្យ​មើល ដឹង​អី​ស្រាប់តែ​ឃើញ​នាង​ក្រមុំ​ចង​.​ក​សម្លាប់​ខ្លួន​តាំងពី​ថ្មើ​ណា​ម្ល៉េះ​។

សមត្ថកិច្ច​ប្រាប់​ថា ក្រោយមក​ក៏​ធ្វើការ​ត្រួតពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ​រួច​រក​ឃើញ​ថា ជន​រង​គ្រោះ​បាន​ចង​.​ក​ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង គ្មាន​អ្នក​វាយ​ធ្វើបាប​នាង​ឡើយ ម្យ៉ាង​បន្ទប់​កើតហេតុ​មិន​ត្រឹមតែ​ឡក់​សោ​ទេ​ថែម​ទាំង​ដាក់​គន្លឹះ​ក្នុង​ទៀត​។ ហើយ​ករណី​អត្តឃាត​នេះ​ត្រូវ​ប្រភព​ជា​ច្រើន​ប្រាប់​ថា ជន​រង​គ្រោះ​មាន​វិបត្តិ​ផ្លូវចិត្ត​ជាមួយ​បុរស​ម្នាក់ ប៉ុន្តែ​ប្រភព​ទាំងនោះ​មិន​ប្រាប់​លម្អិត​នោះ​ទេ​។

យ៉ាងណា​ក៏​តាម​សម្តី​បុរស​ម្នាក់​ឈ្មោះ ជិន តិ អាយុ​70​ឆ្នាំ ជា​ឱ​ពុក​បង្កើត​ជន​រង​គ្រោះ​ប្រាប់​ថា កូនស្រី​របស់​គាត់​ចង​.​ក​សម្លាប់​ខ្លួន​ដោយសារ​វិបត្តិ​ផ្លូវចិត្ត​ជាមួយ​បុរស​អ៊ិ​ស្លា​ម​ម្នាក់​។ កូនស្រី​គាត់​ជា​កូនពៅ​ក្នុង​ចំណោម​កូនប្រុស​-​ស្រី​7​នាក់ នាង​បាន​ចេញពី​ភូមិ​ទៅ​ធ្វើការ​ផ្នែក​អន​ឡាញ​នៅ​ប្លុក​កាស៊ីណូ​មួយ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត អស់​3​ឆ្នាំ​ហើយ ។ ប៉ុន្តែ​ប៉ុន្មាន​ខែ​មុន​នេះ​នាង​ប្រាប់​គាត់ និង​ប្រពន្ធ​ថា មាន​បុរស​អ៊ិ​ស្លា​ម​ម្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត មានមុខ​របរ​ប្តូរ​ប្រាក់​បាន​ទំនាក់ទំនង​ស្រឡាញ់​នាង​។ ក្រោយមក​ស្រាប់តែ​ឮ​ពាក្យ​ថា ម្តាយ​ឱ​ពុក​ខាង​ប្រុស​គេ​ជំទាស់ ព្រោះតែ​សាសនា​ខុស​គ្នា​ធ្វើ​ឲ្យ​នាង​កាន់តែ​ពិបាកចិត្ត ត្បិត​ជ្រុលជ្រួស​ខ្លួនប្រាណ និង​លង់​ស្នេហ៍​គ្នា​យូរហើយ​។

ពាក់ព័ន្ធ​នឹង​ករណី​អត្តឃាត​ខាងលើ ដោយសារ​ជន​រង​គ្រោះ​បិទ​ទូរស័ព្ទ​ធ្វើ​ឲ្យ​មិត្ត​រួម​ការងារ​បារម្ភ ព្រោះ​ស្ទើរ​គ្រប់​គ្នា​បានដឹង​រឿង​របស់​នាង ក៏​ទាក់ទង​ទៅ​ក្រុម​គ្រួសារ ទើប​ឱ​ពុក​ម្តាយ​នាង​ធ្វើ​ដំណើរ​ពី​ឧត្តរមានជ័យ​តាមរ ក​ដឹង​អី​ពេល​ឃើញ​ហួសពេល​ទៅ​ហើយ គឺ​នាង​គិត​ខ្លី​ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​។

ហើយ​នៅ​ទីតាំង​តម្កល់សព​ក្នុង​វត្ត​បា​លិ​លេ​យ្យ​គេ​ឃើញ​ស្ត្រី​ជា​ម្តាយ​ទ្រ​ហោ​យំ​ឱប​មឈូស​កូន ខណៈ​បុគ្គលិក​រួមការ​ងារ​ជាមួយ​នាង​ក៏​បង្ហូរទឹកភ្នែក​ព្រោះតែ​អាណិត​នាង​ដូច​គ្នា​។ ហើយ​ផ្អែក​លើ​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​ករប​ស់ជន​រង​គ្រោះ​ឈ្មោះ​ថា Pisey single គឺ​នាង​ដូច​ជា​មាន​គំរោង​ធ្វើ​អត្តឃាត​ជា​មុន​រួច​ហើយ ព្រោះ​ក្នុង​ប្រូ​ហ្វា​ល​នោះ​មាន​រូប​ចំណង​ខ្សែ​មួយ ហើយ​សរសេរ​ថា «​មាន​ពេល​ខ្លះ​ចង់​តែ​គិត​ខ្លី​» ទីបំផុត​នាង​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួន​ដូច​ការ​គ្រោងទុក​មែន​។

ជុំវិញ​បញ្ហា​នេះ​កោះសន្តិភាព​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​បុរស​អ៊ិ​ស្លា​ម​ដែល​រង​ការ​ចោទ​ប្រកាន់​បាន​ទេ ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ​។ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​តម្កល់​​នៅ​វត្ត​បា​លិ​លេ​យ្យ ដើម្បី​រង់ចាំ​ចាត់ចែង​ពី​ឱ​ពុក​ម្តាយ និង​សាច់​ញាត់​ថា តើ​គួរ​បូជា​នៅ​ទីនោះ ឬ​ត្រូវ​ជួល​រថយន្ត​ដឹក​ទៅ​លំនៅ​ដ្ឋា​ន​៕