គួរអោយសង្វេគ!!!!ចូលឆ្នាំ០៣ថ្ងៃ ស្លាប់២៦នាក់ និង​របួស៨១នាក់…….

(ភ្នំពេញ)៖ នៅ​ល្ងាច​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨នេះ បាន​បញ្ជាក់ថា ក្នុង​រយៈពេល៣ថ្ងៃ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ មាន​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង៥៥លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់២៦នាក់, របួសធ្ងន់៥៨នាក់ និង​របួសស្រាល២៣នាក់ ។

បើតាម​របាយការណ៍​ខាងលើ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ មានការ​ថយចុះ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ២០១៧ ហើយ​មូល​ហេតុដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ គឺ​ល្បឿន១២លើក, ប្រជែង១១លើក, មិន​គោរព​សិទ្ធ១០លើក, បត់​គ្រោះថ្នាក់១លើក, ស្រវឹង៦លើក, មិន​ប្រកាន់​ស្ដាំ៧លើក, កត្ដា​យាន១លើក និង​ងងុយដេក២លើក។

ដោយឡែក​រាជធានី-ខេត្ត ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះ​ច្រើន៖ ខេត្ត​កែប៣លើក ស្លាប់៣នាក់, កំពង់ចាម៥លើក ស្លាប់៣នាក់, កំពង់ធំ៣លើក ស្លាប់២នាក់, ក្រចេះ៣លើក ស្លាប់១នាក់, តាកែវ៦លើក ស្លាប់៤នាក់, ព្រះវិហារ២លើក ស្លាប់២នាក់, និង​បន្ទាយមានជ័យ២លើក ស្លាប់២នាក់។

ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រុន រ័ត្ន​វាសនា ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​ទៅ​ស្រុកកំណើត និង​ធ្វើដំណើរ​កម្សាន្ដ​តាម​រមណីយដ្ឋានផ្សេងៗ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បានគ្រប់ៗគ្នា៕