ទឹកចិត្តឪពុក!! ឪពុកខំសន្សំនាំកូនទៅញ៉ាំមាន់បំពង ចំណែកខ្លួនបានត្រឹមតែសម្លឹង ចុចស៊ែរបើអ្នកស្រលាញ់ឪពុករបស់អ្នក

រូបថតប៉ុន្មានសន្លឹកនេះត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកចែករំលែកតគ្នាដោយសារតែរំជួលចិត្តពេក ព្រោះតែបុរសម្នាក់ខិតខំបំពេញតួនាទីជាឪពុកបានល្អឥតខ្ចោះចំពោះកូន។

បុរស​រូបនេះ​មានម្នាក់ឈ្មោះ Ryan Arebuabo អាយុ ៣៨​ ឆ្នាំ មាន​ជំងឺ​ដាច់​សរសៃ​ខួរក្បាល និង ​រស់នៅ​តំបន់​ក្រីក្រ​មួយ​ក្នុង​សង្កាត់ Tondo ទីក្រុង​ម៉ានីល ជាមួយ​កូនស្រី ​២​ នាក់ អាយុ ៦ និង ​៨ ​ឆ្នាំ ​។ ពួកគេ​រស់នៅ​ក្នុងផ្ទះ​ឈើ​ចាស់​ទំហំ ៤​ ម៉ែត្រការ៉េ ជញ្ជាំង​ផ្ទះ​ផ្គុំ​ដោយ​បន្ទះក្ដារ​ចាស់ៗ និង ​ប្រកប​របរ​លក់​ឥ​វ៉ាន់​មួយរ​ទះ​ នេះបើតាម​ប្រភព​សារព័ត៌មាន​ហ្វីលីពីន ABS ចេញផ្សាយ។


គាត់បាននាំកូនស្រីទាំង២នាក់របស់គាត់ទៅញ៉ាំមាន់បំពងនៅក្នុងភោជនីយដ្ឋានល្បីឈ្មោះមួយក្នុងក្រុងដើម្បីអបអរកូនស្រីអាយុ៦ឆ្នាំរបស់គាត់រៀនចប់ថ្នាក់បត្តេយ្យ។ ខណៈពេលនោះបុរសជាឪពុកបានត្រឹមតែអង្គុយក្បែរកូនទាំងពីរសម្លឹងមើលកូនញ៉ាំយ៉ាងមានក្ដីសុខ (ព្រោះគាត់គ្មានប្រាក់សម្រាប់ទិញចំណែកខ្លួនឯង) ៕



**** អានអត្តបទល្អៗបន្ថែម៖ ម្ចាស់ភ័យស្លន់ស្លោ!! ឃើញបែបនេះស្ទុះទៅជួយឆ្កែ លទ្ធផលចុងក្រោយក៏ត្រូវ… ****

ថៃ៖ វាគឺពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ខណៈពេលដែល ម្ចាស់ឆ្កែបានត្រឡប់មកដល់ផ្ទះវិញ ស្រាប់តែប្រទះឃើញឆ្កែរបស់គាត់ត្រូវបានពស់មួយក្បាលរឹត ហើយឆ្កែនោះស្រែកយ៉ាងខ្លាំង ពេលនោះគាត់ក៏ប្រញាប់ស្ទុះទៅជួយឆ្កែរបស់គាត់ឲ្យរួចផុតពីគ្រោះថ្នាក់ ព្រោះពស់នោះកំពុងតែ រឹតខ្លាំង ហើយបម្រុងនឹងលេបឆ្កែនោះទៅហើយ។ បន្ទាប់មកគាត់ក៏បានជួយឆ្កែគាត់បានសម្រេច។

ហើយលទ្ធផលចុងក្រោយបន្ទាប់ពីជួយឆ្កែនោះបានគឺគាត់បានក្លាយជាមនុស្សម្នាក់ដែលគួរឲ្យគោរពបំផុត ដោយសារតែគាត់មិនបានខឹង និងសម្លាប់សត្វពស់នោះឡើយ ហើយថែមទាំងដេញឲ្យពស់នោះចូលទៅព្រៃវិញថែមទៀតផង។

ហើយរូបភាពនេះក៏ត្រូវបានចែករំលែកពេញបណ្តាញសង្គមហ្វេកបុកព្រោះវាជារូបភាពមួយដ៏កម្របានជួបមែនទែន។



សូមជួយស៊ែរបន្តផង! សូមអរគុណ!