អានហើយអួលដើមក!!! សឹងតែយំតាម ក្រោយស្តាប់បទចម្រៀងរបស់ឌីជេក្តិប ច្រៀងជូនឪពុក (មានវិដេអូ)

បន្ទាប់ ពីDJ ក្តិប បានជូបទុក្ខធំ​ ដោយឪពុកជាទីស្រលាញ់របស់លោក ទទួលមរណភាព មុនថ្ងៃចូលឆ្នាំខ្មែរ មួយថ្ងៃ។ ហើយ ដំណឹងមួយនេះផងដែរ បានធ្វើឲ្យអ្នកគាំទ្រជាច្រើននាក់ តក់ស្លុត និងបង្ហាញពីភាពសោកស្តាយ ដែលនាយក្តិប ត្រូវបានបាត់បង់ឪពុកចាប់ពីថ្ងៃនេះតទៅ។

ចំពោះការនឹករលឹកឪពុកខ្លួនខ្លាំងពេក DJ ក្តិប បាននិពន្ធចម្រៀងមួយបទ សម្រាប់លោកឪពុក ដែលមួយបទនេះ គឺលោក តែង តែប៉ុន្មានថ្ងៃតែប៉ុណ្ណោះ ដោយអត្ថន័យទាំងមូល គឺនិយាយពីលោកឪពុកលោកតែម្តង។ ជាពិសេស សាច់ភ្លេង ក៏លោក ជាអ្នករកនឹក ដោយខ្លួនលោកផ្ទាល់ ដើម្បីធ្វើយ៉ាងណា ឲ្យស៊ីជាមួយនឹង អត្ថន័យដែលលោកនិពន្ធ។

តារាចម្រៀងប្រុសរូបនេះ បានតាក់តែងរួចហើយ ធ្វើឲ្យ អ្នកលេងបណ្តាញសង្គមជាច្រើននាក់ ស្ទើរតែស្រក់ទឹកភ្នែក ទៅតាមបទចម្រៀងទៅហើយ ដោតសារតែ ទាំងអត្ថន័យ និងសាច់ភ្លេង ពិតជាកម្សត់យ៉ាងខ្លាំង៕




តោះស្តាប់បទចម្រៀងខាងក្រោម ទាំងអស់គ្នា៖

Source: ចាន់ សំណាង

សូមជួយស៊ែរបន្តផង! សូមអរគុណ!