គួរអោយអណោចអធមណាស់! ឃើញប្រពន្ធ​និង​កូន​​ កៀបជាប់​និងដើមឈើ​ សល់តែ​ឪពុក​ស្រែកទ្រហូយំ​មិនឈប់ ពួកគេដាច់ខ្យល់ស្លាប់​ទាំងពីរនាក់

ឡាវ៖ ឪពុក​ម្នាក់​ស្រែកយំ​រំពង​ព្រៃ​ព្រោះតែកូន​ស្រីអាយុ ៣ឆ្នាំនិងប្រពន្ធរបស់គាត់​ស្លាប់​ភ្លាមៗ​មួយ​រំពិច​ ដោយសារ គោយន្ត​របស់គាត់បាន​ក្រឡាប់​ធ្លាក់ផ្លូវ​ កៀបជាប់​ពួកគេ​ជាមួយ​និងដើមឈើ​។ ហេតុការណ៍​នេះ​បានកើតឡើង​កាលពី​ថ្ងៃទី 3 ខែមេសាឆ្នាំ 2018។



ប្រភព​បាន​រាយការណ៍​ថា​ ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងស្រុក Ban Phalei Xayaboury ប្រទេសឡាវ​ ជាប់​ព្រំដែន​ថៃ​។ បុរស​ជាប្ដី​និងជា​ឪពុក​បាន​រៀបរប​ទាំង​ទឹកភ្នែក​ថា​ ពួកគេ​បាន​ធ្វើដំណើរ​ទៅ​លេង​ផ្ទះ​ម្ដាយក្មេក​ តែ​មកដល់​ចំណុច​កើតហេតុ​ក៏​រអិល​កង់​គោយន្ត​ក្រឡាប់ធ្លាក់ផ្លូវ​ មិនតែប៉ុណ្ណោះ​ល្មមមានអ្នក​មកជួយទាន់ ទើប​​ធ្វើឲ្យ​ពួកគេ​កៀបជាប់រហូតស្លាប់​ទាំង២នាក់​ម្ដាយនិង​កូន​៕