អីយ៉ាស់!!! កញ្ញា ឱក សុគន្ធកញ្ញា បានប្រកាសថ្ងៃរៀបការរបស់ខ្លួនហើយ ដឹងថារៀបការជាមួយរណាអត់?

ភ្នំពេញ៖ យើងដឹងរួចមកហើយថាតារាចម្រៀងកញ្ញា ឱក សុគន្ធកញ្ញានៅប្រចាំផលិតកម្មរស្មីហង្សមាស បានលួចភ្ជាប់ពាក្យដោយដឹងលឺត្រឹមតែចាស់ទុំសងខាង ជាមួយនឹងបុរសម្នាក់ដែលគេដឹងថា ជាប្អូនប្រុសរបស់ថៅកែផលិតកម្មរស្មីហង្សមាសមក ស្រាប់តែពេលនេះកញ្ញាបានប្រកាសពីគំរោងរៀបការរបស់ខ្លួនក្ដែងៗតែម្ដង។



ពិតណាស់កាលពីម្សិលមិញនេះ កញ្ញា ឱក សុគន្ធកញ្ញា បានឡើងសម្ដែងនៅក្នុងកម្មវិធីមួយនៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ហើយកញ្ញាបាងបកស្រាយចម្រៀងមួយបទគឺបទ”ឆ្នាំអូន៣១” បន្ទាប់ពីច្រៀងចប់កញ្ញាបាននិយាយចេញពីមាត់របស់ខ្លួនឯងថា”អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ ប្រហែលជាឆ្នាំក្រោយត្រូវរៀបការហើយ គឺមិនអាចអោយហួសអាយុ៣២ឆ្នាំនោះទេ”។


តាមរយៈពាក្យសម្ដីរបស់កញ្ញា ឱក សុគន្ធកញ្ញា ខាងលើអាចបញ្ជាក់អោយបានថានាងនឹងគ្រោងរៀបការនៅឆ្នាំក្រោយនេះហើយ ព្រោះពេលនេះនាងមានអាយុ៣០ឆ្នាំរួចទៅហើយ តែចំពោះបុរសម្នាក់ដែលជាគូអនាគតនោះ កញ្ញាមិនបានបញ្ជាក់អោយច្បាស់លាស់នោះទេ ហើយកញ្ញាក៏មិនបានចេញមុខបកស្រាយរឿងនាងបានភ្ជាប់ពាក្យជាមួយប្អូនថៅកែហង្សមាសនោះដែរ៕