អីយ៉ាស់!!! អ្នកនាង គង់ សុជាតិ ភ័យព្រួយអ្នកនៅជិតខ្លួនខ្លាចអ្នកឆកយកប្តីក្មេង ដូចដែលខ្លួនបានរំពឹងទុកថា…

ភ្នំពេញ៖ ថ្មីៗនេះ បានបែកធ្លាយរឿងក្រៅឆាកប្តីប្រពន្ធពិធីករ ពិធីការនី ជា វិបុល និង គង់ សុជាតិ ដែលត្រូវបានមជ្ឈដ្ឋានទូទៅដាក់ឈ្មោះរឿងក្រៅឆាកនោះថា “រឿងខ្លាចស្នេហ៍មិនឈ្លះស្និទ្ធ” ។ រឿងនេះ ត្រូវបានពិធីការិនីសម្បូរវោហាស័ព្ទ អ្នកនាង គង់ សុជាតិ កំពុងតែកើតក្ដីប្រចណ្ឌនៅក្នុងចិត្ត ចំពោះស្វាមី គឺលោក ជា វិបុល ជាមួយនឹងដៃគូរបស់ខ្លួន គឺអ្នកនាង ចាន់ កែវនិមល ដែលមានសកម្មភាពមួយចំនួនស្និទ្ធស្នាលខុសពីធម្មតា ដែលធ្វើឲ្យមានការខ្សឹបខ្សៀវ ពីមាត់មួយទៅមាត់មួយ ស្ទើរតែផ្ទុះពេញពិភពសិល្បៈទៅហើយ។ ការព្រួយបារម្ភរបស់តារាស្រីរូបសម្រស់មិនចេះចាស់ អ្នកនាង គង់ សុជាតិ ខ្លាចប្តីមានអ្នកថ្មី ចោលរូបនាងឲ្យកំព្រាឯកា ព្រោះតែការលេងសើចរបស់លោក ជា វិបុល និង អ្នកនាង ចាន់ កែវនិមល យូរៗទៅ ក្រែងកើតជារឿងស្និទ្ធស្នាលហួសប្រមាណក្លាយជាសេ្នហាទៅវិញ ។


ទោះបីពិធីការនីដ៏ល្បី ចាន់ កែវនិមល មានប្តីរួចហើយក្តី ប៉ុន្តែអ្នកនាង គង់ សុជាតិ នៅតែមិនអស់ចិត្ត ព្រោះកន្លងមកអ្នកនាង គង់ សុជាតិ ក៏បានលង់ជាប់អន្ទាក់ស្នេហ៍លោក ជា វិបុល ទាំងខ្លួនមានប្តី និងកូន ២នាក់ក៏ដោយ ។ ជុំវិញរឿងសេ្នហាក្រៅឆាកដ៏ក្តៅគគុកនេះ មិនទាន់មានការបកស្រាយពីសាមីខ្លួនឡើយ ប៉ុន្តែយើងឃើញទំនាក់ទំនងរវាងពិធីការិនីទាំង២នាក់ គង់ សុជាតិ និង ចាន់ កែវនិមល នៅតែដូចមុនដដែល ។ តារាញូស៍សូមលើកពីទិដ្ឋភាពទូទៅថា៖ រឿងស្នេហាកើតឡើងពិបាកស្មានដល់ណាស់ គឺមានគ្រប់រូបភាព មិនថាមានក្រ មិនថាចាស់ក្មេង មិនថាក្រមុំមេម៉ាយ ប៉ុន្តែអ្វីដែលមនុស្សគ្រប់រូបគួរតែជៀសវាង សូមកុំបំផ្លាញសុភមង្គលអ្នកដទៃដើម្បីសេចក្តីសុខផ្ទាល់ខ្លួន ៕