សូមចូលរួមលែកទុក្ខដ៏ក្រៀមក្រំរបស់គ្រួសារ ទិត្យ វិច្ឆិកាដែលបានបាត់បង់ម្តាយជាទីស្រឡាញ់..

កាលពីថ្ងៃម្សិលម្សិញ តាមរយះហ្វេកប៊ុករបស់ ទិត្យ វិច្ឆិកាបានបង្ហោះសារមួយ ហើយសារនោះបង្ហាញពីអារម្មណ៏ក្តុលក្តួលមួយដែលបានបាត់បង់ម្តាយជាទីស្រឡាញ់របស់ខ្លួន។
ខាងក្រោមនេះជាសារដែលគាត់បានសរសេរបង្ហោះ៖
“ចាប់តាំងពី១វិនាទី ពេលដែលខ្ញុំកើតមកអ្នកម្តាយតែងតែថ្នាក់ថ្នមថែរក្សារហូតដល់ខ្ញុំដឹងក្តី អ្នកម្តាយតែងតែតម្រង់ផ្លូវអោយខ្ញុំក្លាយជាមនុស្សល្អ ម៉ែតែងតែផ្តល់កំលាំងចឹត្តរាល់ពេលដែលខ្ញុំលោតឆត្រចេញពីយន្តហោះ ម៉ែតែងតែញញឹមរាល់ថ្ងៃពេលដែលខ្ញុំក្លាយជាអ្នកចម្រៀង .ម៉ែតែងតែអោយពរជ័យខ្ញុំគ្រប់ប្រការពេលដែលខ្ញុំចេញទៅធ្វើការសង្គមនៅតាមតំបន់ដាច់ស្រយាល ។

តែសំរាប់ខ្ញុំវិញជាកូនអក្តញូបំផុតដែលមិនបានបំពេញភារកិច្ចជាកូនល្អជូនម៉ែ ហើយមិនបានធ្វើអោយម៉ែមានសុភមង្គលដូចម្តាយគេដ៍ទៃបាន😭😭😭😭😭😭😭

ពេលនេះអ្នកម្តាយលាហើយ ហើយលារហូត បើមានជាតិក្រោយមែន ខ្ញុំសុំធ្វើជាកូនរបស់ម៉ែបន្តទៀត ហើយសូមជួបម៉ែគ្រប់ៗជាតិណាម៉ែ ។”៕