ម៉ែហើយពិធីការិនីជើងចាស់ទាំងនេះ មានកូនទន្ទឹមខ្លួនហើយ តែសម្រស់នៅតែក្មេង !

សិល្បការិនី​ជើងចាស់​មួយចំនួន នៅតែមាន​ឈ្មោះ​បោះ​សំឡេង​ក្នុងសង្គម​សិល្បៈ​បើទោះបីជា​ពួកគេ​បាន​ចូលប្រឡូក​ក្នុង​វិស័យ​មួយ​នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ និង មាន​តារា​ក្មេងៗ​ដែលជា​សិល្បៈ​ជំនាន់​ក្រោយ​ជាច្រើន ប្រជែង​គ្នា​វាយលុក​ទីផ្សារ​យ៉ាងណាក៏ដោយ តែ​សម្រាប់​ពិធី​ការិនី​រូប​ស្រស់​មួយចំនួន​នេះ នៅតែ​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ទស្សនិកជន មិនតែប៉ុណ្ណោះ​ពួកគេ​ថែមទាំង​អាច​រក្សា​សម្រស់​ស្រស់ស្អាត​ដដែល​ថែម​ទៀតផង ។​

​ជាក់ស្ដែង​ណាស់ រូប​សម្រស់​គយគន់​មិន​ជិនណាយ​របស់​ពិធី​ការិនី​ជើងចាស់​ទាំង ៤ ដួង​នេះ នៅតែ​ត្រូវបាន​មហាជន​កោតសរសើរ​ខ្លាំង​ដដែល ទោះបីជា​តារា​ស្រី​ទាំងនេះ មានកូន​ប្រុស​-​ស្រី​ធំ​ទន្ទឹមនឹង​ខ្លួន​អស់ហើយ​ក៏ដោយ ។ ចំណុច​ពិសេស​នេះ បានធ្វើឱ្យ​អ្នកគាំទ្រ​គ្រប់​មជ្ឈដ្ឋាន​កោតសរសើ​រ​មិន​ដាច់​ពី​មាត់ ។



​ក្រៅពី​រូប​សម្រស់​ស្អាត​មិន​បាត់បង់ ពិធី​ការិនី​ជើងចាស់​ដែល​យើង​កំពុងតែ​លើកឡើង​នេះ ក៏​សុទ្ធសឹងតែ​ជា​សិល្បការិនី​ស្ថិតក្នុង​ដួងចិត្ត​មហាជន​ជាច្រើន​ផងដែរ ដោយសារតែ​ភាព​ប៉ិនប្រសប់​របស់​ពួកគេ បន្សល់ទុក​បទ​ជា​ពិសោធ​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ ។ ចង់​ជ្រាប​កាន់តែច្បាស់​ថា​ពិធី​ការិនី​ទាំងនោះ​មាន​អ្នកណាខ្លះ តោះ​ទស្សនា​ទាំងអស់គ្នា ៖ BeBe

១- ស៊ឹម សូលី​កា និង កូនស្រី

២- យ៉ាន លីន​ដា និង កូនស្រី​


៣- យុគ ចិន្ដា និង កូនស្រី



៤- គង់ សុជាតិ និង កូនប្រុស​

កម្សាន្ត