កូនខ្មែរដឹងទេ ហេតុអ្វីស្ដេចខ្មែរពីដើមមានឈ្មោះ “វរ្ម័ន” នៅខាងចុង? ពាក្យនេះមានប្រភពពីណា? មានន័យដូចម្ដេច?

អ្នកសិក្សាប្រវត្តិសាស្ដ្រ និងសាធារណជនទូទៅ តែងតែឮពាក្យ “វរ្ម័ន” រួមមាននៅក្នុងព្រះនាមស្ដេចដូចជាដូចជា ព្រះបាទជ័យវរ្ម័នទី ៧ ព្រះបាទសូរិយវរ្ម័នទី ២ និង សម្ដេចសីហនុវរ្ម័នជាដើម។ តើពាក្យ «វរ្ម័ន» នេះមានប្រភពចេញពីណា ឬមានន័យ​យ៉ាង​ដូច​ម្តេច​ដែរ?

យោងតាមសៀវភៅស្រាវជ្រាវប្រវត្តិសាស្ដ្រខ្មែរ ពាក្យ “ វរ្ម័ន” នេះជាពាក្យកម្ចីពីឥណ្ឌា ហើយពាក់ព័ន្ធទៅ​នឹងរបបរាជាធិបតេយ្យ ព្រោះពាក្យនេះត្រូវបានគេសរសេរ​នៅខាង​ចុង​នៃព្រះនាមរបស់ព្រះមហាក្សត្រ ដែលបានគ្រប់គ្រង​ប្រទេស​ឥណ្ឌា​កាលពីបុរាណ។

តែតាមពិតទៅការ​សរសេរ “វរ្ម័ន” នាសម័យទំនើបនេះ វាខុស​ឆ្គង​ប្រាសចាកពីបរិបទវប្បធម៌ខ្មែរដើមដែលពាក្យដើមគឺ “ វម៌្ម” ឬ “វម៌” ដែលក្រោយមកក្លាយទៅជាពាក្យ “ពណ៌” នាសម័យក្រោយអង្គរ ដូចករណី​ព្រះបាទសុរិយាពណ៌ជាដើម ហើយត្រូវបានគេប្រើប្រហែល ២ពាន់ឆ្នាំមុននឹងប្ដូរមកជា “វរ្ម័ន”។​

ក្នុងសិលាចារឹកមានចារថា «វម៌្ម ឬ វម៌» ហើយពាក្យនេះមានន័យក្នុងវចនានុក្រមថាថា៖ “គ្រឿងការពារ ដូចជា​គ្រឿងក្បាំង អាវក្រោះ ការពារដើមទ្រូង”។


ក្នុងប្រវត្តិសាស្ដ្រខ្មែរ មានស្ដេចជាច្រើនដែលមានព្រះនាមខាងចុងបញ្ចប់ដោយ “ វម៌្ម” ឬ “វម៌” ឬ “ពណ៌” ឬ “វរ្ម័ន” នេះ​ដោយស្ដេចអង្គទាំងនោះភាគច្រើនសុទ្ធសឹងជាស្ដេចមានព្រះចេស្ដាខ្លាំងពូកែ កសាងសមិទ្ធផលច្រើនជូនជាតិនិងបន្សល់ស្នាព្រះហស្ដក្នុងប្រវត្តិសាស្ដ្រដល់បច្ចុប្បន្ន៕