ដឹងអត្ថន័យនៅពីក្រោយរូបនេះ ទើបដឹងថាតក់ស្លុតយ៉ាងណា!

ថ្មីៗនេះ នៅលើបណ្តាញអ៊ីនធឺណែតកំពុងតែមានប្រើប្រាស់ជាច្រើនបានធ្វើការចែកចាយរូបភាពត្រីបាឡែនធ្វើពីសម្រាមផ្លាស្ទិចមួយគំនធំមួយ ដែលត្រូវបានគេដាក់នៅលើឆ្នេរសមុទ្រ។ រូបមួយនេះបានទាក់ទាញចំនាប់អារម្មណ៍របស់មនុស្សជាច្រើន ដោយសារតែវាបានបង្កប់អត្ថន័យដែលមិនគួរអោយមើលរំលងមួយ។

រូបសំណាកត្រីបាឡែនប្លាស្ទិចដេកងាប់នៅឯមាត់ឆ្នេរនោះត្រូវបានគេធ្វើឡើង បន្ទាប់ពីមានត្រីបាឡែនធំមួយបានបណ្តែតមកងាប់នៅលើឆ្នេរសមុទ្រនោះ។

បន្ទាប់ពីធ្វើការថតពិនិត្យមើលពីអ្នកជំនាញខាងសត្វសមុទ្របានអោយដឹងថាត្រីបាឡែនមួយក្បាលនោះបានងាប់អោយសារតែវាមានបានលេបសារធាតុប្លាស្ទិចដែលរសាត់អណ្តែតនៅពាសពេញសមុទ្រនោះ ដោយក្នុងនោះមានតាំងពីថង់ ខ្សែ សម្បកផ្សេងៗ ដែលសរុបទាំងអស់មានទម្ងន់ដល់ទៅ ៦៤ផោនឯណោះ។

ព្រឹត្តការណ៍មួយនេះបានធ្វើអោយអ្នកអភិរក្សសត្វសមុទ្រ និងធនធានក្នុងទឹកសមុទ្រមានការព្រួយបារម្ភយ៉ាងខ្លាំង ដែលពួកគេបានសម្រេចចិត្តបង្កើតរូបសំណាក់ត្រីបាឡែនផ្លាស្ទិចនោះមក ដើម្បីអោយមនុស្សគ្រប់គ្នាបានដឹងថាតើរាល់ថ្ងៃនេះ បញ្ហាបា្លស្ទិចកំពុងតែវាយប្រហារដល់បរិស្ថានផែនដីកម្រិតណា។

តាមការសិក្សាស្រាវជ្រាវពីអ្នកជំនាញផ្នែកសមុទ្រនិងធនធានក្នុងនោះបានអោយដឹងថា មកទាល់ពេលនេះមានផ្លាស្ទិចប៉ុន្មានជា៥ពាន់កោដ បានរសាត់នៅពាសពេញ និងក្នុងសមុទ្រ ហើយវាបានធ្វើអោយសត្វសមុទ្រជាច្រើនងាប់ រឺរៀបនឹងផុតពូជដោយសារតែពួកវា។

ដូច្នេះហើយថ្ងៃក្រោយ រៀងរាល់ពេលដែលអ្នកចង់ចោលថង់ប្លាស្ទិច សូមអ្នកមេត្តាគិតថាតើប្លាស្ទិចទាំងនោះអាចនឹងរសាត់អណ្តែតទៅដល់ណា ហើយវាអាចសម្លាប់ជីវិតសត្វប៉ុន្មានទៀត ហើយគួរងាកមកព្យាយាមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិចទាំងអស់គ្នា៕