ប្រពន្ធធ្លាក់ខ្លួនពិការ ប្តីកុហកថាជូនម៉ែទៅកោះកុង តែតាមពិតលួចរៀបការជាមួយស្រីក្មេង (មានវីដេអូ)

ភ្នំពេញ៖ ដូចពាក្យចាស់លោកថា «បានស្វាយណាយក្រូច» មែន ខណៈបុរសម្នាក់មានប្រពន្ធ និងកូន ៣នាក់ នៅតែមានគំនិតបែកឆ្វេងក្រោយប្រពន្ធធ្លាក់ខ្លួនពិការ ព្រោះតែមិនអាចបំពេញតណ្ហាខ្លួនបានក៏សម្រេចចិត្តបង្កាត់ភ្លើងស្នេហ៍ជាមួយនារីវ័យក្មេង សាច់សខ្ចីដូចបណ្តូលចេក ធ្វើឲ្យប្រពន្ធរស់នៅចុកចាប់ខ្លោចផ្សារឥតមានអ្វីថ្លែង។

មិនត្រឹមតែទំនាក់ទំនងហូបចុកបាយទឹកព្រឹកល្ងាចទេ ប្តីរបស់ស្ត្រីពិការក៏បានចូលរោងការជាមួយស្រីក្មេងនោះទៀត កាលពីម្សិលមិញថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ដោយបុរសជាប្តីបានកុហកប្រាប់ប្រពន្ធថា «ជូនម្តាយទៅកោះកុង ដើរលេងថ្ងៃចូលឆ្នាំ»។ ពេលលេចដំណឹងចូលរោងការ ក្រុមគ្រួសារប្រពន្ធដើមដាក់ពាក្យបណ្តឹងទៅអាជ្ញាធរមូលដ្ឋាន ហើយភ្លាមៗនោះ ត្រូវសមត្ថកិច្ចកោះអញ្ចើញកូនកំលោះកូនក្រមុំមកធ្វើការបកស្រាយ ហើយចំណាត់ការបន្តនោះមិនទាន់ទទួលបានព័ត៌មានពីសមត្ថកិច្ចនៅឡើយទេ។

ទាក់ទិនរឿងនេះ ប្អូនស្រីស្ត្រីពិការកូន៣បានប្រាប់ថា «បងប្អូនជួយមេីលមីស្រីយកប្តីគេទាំងដឹងថាគេមានប្រពន្ធហេីយវានៅតែហ៊ានយកប្តីគេទៅរៀបការបំពេញមុខមាត់វាទៀត។ ប្តីកុហកថាទៅកោះកុងជូនម៉ែទៅតាមពិតទៅលួចការស្រីថ្មីសោះ​។ បងស្រីខ្ញុំពិការរាល់ថ្ងៃ បុរសជាប្តីក៏មិនគិតគូ ហើយម៉ែក្មេកនឹងក៏ចឹងដែរផ្សំគំនិតជាមួយកូនប្រុសឲ្យទៅយកប្រពន្ធថ្មីទៀត»។





សូមទស្សនាវីដេអូ!!