ក្តៅៗឆ្នាំថ្មី!! តារាកំម្លែងនាយ គ្រឿន ប្អូន ពែកមី ត្រូវបានឡើងតំណែងធំជាងមុន គឺដោយសារ…

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​១៦ខែតុលានេះ ក៏​មាន​ការជជែក​គ្នា​យ៉ាង​​រន្ទឺ លើ​ក​​ពី​ជោគវាសានា តារា​កំប្លែងសំដី​មាន​ប្រជាប្រិយ​ភាព ប្អូនប្រុស នាយ ពែក មី គឺនាយ គ្រឿន ។ ដែល​ការ​ជជែក​នោះ​បាន​លើកឡើង​​ថា តារាកំប្លែង​រូបនេះ​​ពិត​ជាមិន​នឹកស្មាន​ដល់ថា ពូកែ​ម្លឹង​ផង ក៏ត្រូវ​បាន​ថៅកែផលិតកម្ម​ថ្មី​ខាង​ផលិតរឿង​ដុំ​ លើ​ក​ឲ្យ​កាន់​តំណែង​ជំនួស​។



គួររំឭកថា កន្លង​មក​​ថោកែ LD លោក លៀក លីដា ធ្លាប់បាន​ពោល​សរសើរ​នាយ​គ្រឿន​មិន​ដាច់​ពី​មាត់ថា «នាយ គ្រឿន មាន​ទេព​កោសល្យ​ដឹកនាំ​សម្តែង​ខ្លាំង ​ទាំង​ប្លង់​និង​សាច់​រឿង​ខ្លះ សូម្បី​តែ​លោក​ផ្ទាល់​ដែល​ធ្លាប់​ដឹក​នាំ​រឿង​រាប់​ឆ្នាំ សឹង​តែ​នឹក​មិន​ដល់​ផង តែ​នាយ ​គ្រឿន មាន​ទេពកោសល្យ​ខ្លាំង​ហ្នឹង​ខ្លាំងដែរ។​ បន្ថែមពី​ការ​ពោលសរសើរលើ​​សមត្ថភាពនាយ គ្រឿន នោះ លោក លៀក លីដា បាន​ឲ្យ​ដឹងជាថ្មីថា « ចំពោះ​រឿង «ថត​កុន» នេះ នាយ​គ្រឿន​កើប​លុយ​តែ​ម្តង ដែលពេនេះ​ស៊ី​លុយ​ថ្លៃ​ភាគហ៊ុន​ដឹកនាំ​សម្តែង​ហើយ ថែម​ទាំង​បាន​ថ្លៃ​ជា​តួសម្តែង​ទៀត»។



លោកបញ្ជាក់ថា «តាម​​ទេពកោសល្យ​សម្តែង​និង​បទ​ពិសោធន៍ ​ធ្លាប់​ដឹកនាំ​រឿង​តាម​ការ​បង្ហាត់​បង្រៀន​របស់​ខ្ញុំ​ ពេល​នេះ​នាយគ្រឿន​ក្លាយ​ជា​អ្នក​ដឹកនាំ​រឿង​ថ្មី «ថតកុន» ដោយ​ផ្ទាល់​ហើយ​ល្បី​ថា​រឿង​នេះ​មាន​អ្នក​ចាប់​អារម្មណ៍​ខ្លាំង»។