ចាប់បានហើយស្រ្ដីជើងខ្លាំងដែលបានយកសាំងចាក់ដុត រោងចក្រមួយកន្លែ(មានវីដេអូ)

កម្លាំងអាវុធហត្ថក្រុងភ្នំពេញ បានធ្វើការឃាត់ខ្លួនស្ដ្រីជើងខ្លាំងម្នាក់ ឈ្មោះ កែវ​ រតនៈ ហៅ​ ហ្គិច ក្រោយធ្វើសកម្មភាព យកសាំងចាក់ទៅដុត រោងចក្រកែឆ្នៃឈើកៅស៊ូ មួយកន្លែង ស្ថិតនៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល នាវេលាម៉ោងជាង១០ព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨នេះ រួចបញ្ជូនទៅឲ្យសមត្ថកិច្ចខេត្តកណ្តាល ចាត់ការបន្ត។
បើតាមសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោងប្រហែល១០ព្រឹក ថ្ងៃទី​១៦ ខែមេសា​ ឆ្នាំ២០១៨​ មានហេតុការណ៍អគ្គិភ័យមួយបានកើតឡើង នៅរោងចក្រផលិតកែឆ្នៃគ្រឿងសង្ហារឹម ស្ថិតនៅក្នុងឃុំពើក​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល។


តាមប្រភពព័តមាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា អគ្គិភ័យដ៏សន្ធោសន្ធៅនេះ​ ផ្តើមឡើងដោយស្រ្តីម្នាក់ឈ្មោះ កែវ​ រតនៈ ហៅ​ហ្គិច ប្រើធុងសាំងចាក់ដុតបំផ្លាញតែម្តង ដោយមិនបានដឹងពីមូលហេតុអ្វីនោះទេ។
ក្រោយបង្កហេតុរួច ជនបង្កខាងលើ បានបើករថយន្ត Lexus 570 ពណ៌​ ខ្មៅ​ ពាក់ស្លាកលេខ ខម 02 6762 ធ្វើសកម្មភាពរត់គេច ហើយត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានី​ភ្នំពេញ​ ឃាត់ចាប់បាននៅចំនុចសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក​ រួចបញ្ជូនទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី​ភ្នំពេញ​ ចាត់ការតាមនីតិវិធី។
សូមបញ្ជាក់​ថា​ ឈ្មោះ​ កែវ​ រតន: ហៅ ហ្គិច​ ខាងលើនេះ ធ្លាប់ប្រព្រឹត្តបទល្មើសជាច្រើនសារមកហើយ ដោយកាលពីដប់ឆ្នាំមុខ ធ្លាប់បានតុលាការផ្តន្ទាទោសពីបទ បាញ់បោះ​សេរី និងប្រើប្រាស់អាវុធខុសច្បាប់ និងក្រោយមកចុងឆ្នាំ២០១៦កន្លងទៅ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង​ បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់យុវជន២រូប​ ត្រូវបានតុលាការសម្រេចឃុំ ខ្លួនដាក់ពន្ធនាគារផងដែរ៕