ចង់ជួលយន្តហោះជិះលេងផ្តាច់មុខមែនទេ មកជួលអាមួយនេះតម្លៃត្រឹមតែ៦ម៉ឺនដុល្លារប៉ុណ្ណោះក្នុងមួយម៉ោង (មានវីដេអូ)

សម្រាប់មហាសេដ្ឋីដែលមានលុយចាយអស់ ហើយចង់ជួលយន្តមួយជិះម្នាក់ឯងនោះ អ្នកអាចពិចារណាទៅលើយន្តនោះមួយនេះបាន វាមានឈ្មោះថា Boeing #787 Dreamliner ដែលតម្លៃវាចាប់ផ្តើមពី៦ម៉ឺនដុល្លារក្នុងមួយម៉ោងឡើងទៅ។ នៅក្នុងយន្តហោះនោះ គឺពិតជាដូចសណ្ឋាគារលំដាប់ផ្កាយយ៉ាងចឹង មិនថាកន្លែងញាំាអាហារ កន្លែងទទួលភ្ញៀវ ឬបន្ទប់គេងនោះទេ សុទ្ធតែបំពាក់ជាមួយគ្រឿងសង្ហាររឹមប្រណិតៗទាំងអស់។ ម៉្យាងវិញទៀត នៅមាននារីបំរើនៅលើយន្តហោះយ៉ាងស្រស់ស្អាតមិនចាញ់តារាទេ នៅចាំបំរើអ្នកនៅលើនោះតែម្តង។ ចង់ដឹងច្បាស់ថានៅក្នុងយន្តហោះមួយនោះមានអ្វីខ្លះនោះ សូមបងប្អូនអូសទៅកាន់ផ្នែកខាងក្រោមបង្អស់ដើម្បីអាចទស្សនាវីដេអូពេញបាន ប៉ុន្តែកុំភ្លេចជួយ Share ម្នាក់មួយផងណា។