ម៉ែហើយរន្ធត់ណាស់!!អ្នកភូមិចេះតែឆ្ងល់ ឃើញស្អីគេនៅក្នុងគុម្ពស្មៅ ដល់ពេលដើរទៅមើល ស្រាប់តែជួបរឿងនឹកស្មានមិនដល់(មានVideo)

ប៊ីប៊ីស៊ី រាយការណ៍ពីក្ដីរញ្ជួលចិត្តរបស់ក្មេងស្រី អាស៊ិហ្វាក់ បាណូ ជាក្មេងស្រីមូស្លីមអាយុ ៨ឆ្នាំ ដែលត្រូវគេរំលោភសម្លាប់យ៉ាងសាហាវព្រៃផ្សៃ ពេលនេះរឿងក្ដីនេះកាន់តែរីករាលដាលធំឡើងៗរវាងមនុស្សដែលកាន់សាសនាខុសគ្នានៅចាំមូ-កាស្មៀ តំបន់ដែលមានវិវាទរវាងឥណ្ឌានិងប៉ាគីស្ថាន ពេលដែលប៉ូលីសចាប់ខ្លួនជនសង្ស័យជាបុរសហិណ្ឌូ ៨នាក់ ។


ក្ដីនេះបានកើតឡើងតាំងពីដើមឆ្នាំ លោក មូហាំម៉េត យូស៊ូប ពូចៈវ៉ាឡាក់ អាយុ ៥២ឆ្នាំ ឪពុកជនរងគ្រោះ បានទទួលដំណឹងពីអ្នកជិតខាងកាលពីថ្ងៃទី ១៧ មិនា ថា ឃើញសពកូនស្រីអាយុ ៨ឆ្នាំ ដេកស្លាប់នៅក្នុងគុម្ពស្មៅ ក្រោមដើមឈើក្នុងព្រៃធំ ក្រោយពីក្រុមគ្រួសារតាមរកតាំងពីថ្ងៃទី ១២ មិនា ។

លោក មូហាំម៉េត បាននិយាយទាំងទឹកភ្នែកថា ទៅប្ដឹងប៉ូលីសតាំងពីដំបូង ប៉ូលីសមិនបានសហការទេ ថែមទាំងនិយាយថា កូនស្រីរបស់ខ្លួនអាចនឹងរត់គេចទៅជាមួយក្មេងប្រុសណាម្នាក់បាត់ហើយក៏ថាបាន ។

ពេលរឿងរ៉ាវត្រូវបានផ្សព្វផ្សាយចេញទៅមិនប៉ុន្មានម៉ោង ក្រុមកុលសម្ព័ន្ធជនជាតិកុតចារបាននាំគ្នាបិទផ្លូវជាតិស្រែកទាមទារយុត្តិធម៌អោយជនរងគ្រោះ ហើយ ៥ថ្ងៃក្រោយមក ក៏ឃើញសាកសពរបស់ក្មេងស្រី បាណូ ក្នុងសភាពគួរអោយសង្វេគ បាក់ជើង ។

ក្រោយមកថ្ងៃទី ២៣ មិនា ប្រមុខរដ្ឋមន្ត្រីរបស់ចាំមូ កាស្មៀរ បានបញ្ជារអោយអង្គភាពប៉ូលីសពិសេសរបស់រដ្ឋមើលការខុសត្រូវរឿងនេះ រហូតដល់អាចចាប់ខ្លួនបុរស ៨នាក់ រួមមាន នាយសាន់ជី រ៉ាំ អតីតមន្ត្រីរាជការអាយុ ៦០ឆ្នាំ អ្នកដាក់ផែនការ រួមទៅដល់ចៅប្រុសមិនបញ្ជាក់ឈ្មោះ កូនប្រុសរបស់នាយ រ៉ាំ គឺនាយ វិឆាន់ និងនាយ ប្រាក់វេត មិត្តរបស់នាយ វិឆាន់ ។

ក្រៅពីនេះនៅមានប៉ូលីស ៤នាក់ ដែលមានចំណែកពាក់ព័ន្ធ រួមមាន នាយ ស៊ូរ៉េនដឺ វឺម៉ា នាយ អាក់ណាន់ ឌុតតាក់ នាយ ធិឡាក់ រ៉ាត និងនាយ ខាជូរៀ ។

តែក្រោយពីចាប់ខ្លួនជនសង្ស័យហើយ បែរជាហិណ្ឌូសាសនិកមកប្រជុំគ្នាបាតុកម្ម រួមទៅដល់អ្នកនយោបាយ ក្រៅពីនេះនៅមានក្រុមទាហានដែលព្យាយាមប្រឆាំង រារាំងមិនអោយប៉ូលីសធ្វើដំណើរទៅប្ដឹងនៅតុលាការទៀតផង ។

រឿងក្ដីខាងលើត្រូវបានសង្កេតថា អាចមានដើមទងមកពីរឿងទឹកដីដែរ លោក តាលីប ហ៊ុតសេន សកម្មជនកុលសម្ព័ន្ធនិងជាអ្នកច្បាប់ បានបញ្ជាក់ថា ក្រុមជនសង្ស័យកំពុងដេញជនជាតិកុចារអោយចេញពីតំបន់ ចាំមូ ដោយសត្វដែលកុលសម្ព័ន្ធនេះចិញ្ចឹមបានទៅរុកគួនអ្នកស្រុកកាន់សាសនាហិណ្ឌូដែលស្នាក់នៅក្នុងតំបន់នោះ ។

ហេតុការណ៍ខាងលើបានសាងភាពភ្ញាក់ផ្អើល រន្ធត់ដល់មហាជនក្នុងតំបន់ រួមទៅដល់អ្នកទទួលពត៌មាននៅប៉ាគីស្ថាននិងឥណ្ឌាយ៉ាងច្រើន និងញ័ររញ្ជួយទៅដល់ទំនាក់ទំនងរវាងប៉ាគីស្ថាននិងឥណ្ឌា ។

ដោយសារតែតំបន់ ចាំមូ មានប្រជាការហិណ្ឌូសាសនិកភាគច្រើន ហើយ កាស្មៀរដែលមានឥស្លាមសាសនិកនៅជាច្រើន ជាតំបន់វិវាទរបស់ប្រទេសទាំងពីរមកអស់រាប់សិបឆ្នាំហើយ និងមានចលនាប្រឆាំងនឹងរដ្ឋាភិបាលឥណ្ឌាចាប់តាំងពីឆ្នាំ 1989 ៕


តោះដើម្បីកុំអោយខាតពេលយូរ សូមទស្សនាវីដេអូទាំងអស់គ្នា !!!