នេះជាមេរៀន!!មើលវីដេអូយុវជនមួយក្រុម កំពុងតែ LIVE ហ៊េ្វសបុក រហូតដល់ស្លាប់ទាំង ៤នាក់ ដោយសារតែ ការប្រមាថអាយុជីវិតខ្លួនឯង

ជាឧប្បទ្ទវហេតុតក់ស្លុត កាលពីរសៀលថ្ងៃនេះ អធិការប៉ូលីស អធិការរង ប៉ុស្តិប៉ូលីស ភិម៉ាយ ខេត្ត នគររាជសីមា បានទទួលបណ្ដឹងឧប្បទ្ទវហេតុឡានមួយបាំងកន្លះក្រឡាប់បុកដើមឈើក្បែរផ្លូវខ្សែហ៊ីនដាត-ភិម៉ាយ បង្គោលលេខ គីឡូមែត្រទី 8-9 បានថាវនផាត់ថៈណា ក្រុមទី ១៥ ឃុំ និគមសាងតុនអេង ស្រុក ភិម៉ាយ ខេត្ត នគររាជសីមា មានអ្នកស្លាប់នៅនឹងកន្លែង ៣នាក់ និងរបួស ១នាក់ ទើបប៉ូលីសប្រញាប់ចុះទៅកាន់កន្លែងកើតហេតុព្រមទាំងបុគ្គលិកសង្គ្រោះ ។

នៅកន្លែងកើតហេតុប្រទះឃើញឡានមួយបាំងកន្លះម៉ាក Isuzu ស្លាកលេខ ทะเบียน ผอ-7438 នគររាជសីមា បាក់បែកខ្ទេចខ្ទីសល់តែដែក គ្រឿងម៉ាស៊ីនធ្លាក់របូតចុះពីឡានអស់ ខ្ចាតខ្ចាយពេញហ្នឹង និងប្រទះឃើញអ្នកស្លាប់នៅកន្លែងកើតហេតុ ៣នាក់ ដឹងថាឈ្មោះ ១ នាយ ចតុផន សមុទិរ៉ាំ អាយុ ២១ឆ្នាំ ស្នាក់នៅផ្ទះលេខ ១០១ ក្រុមទី ៦ ឃុំ ហ៊ីនដាត ស្រុក ហួយថ្លែង ខេត្ត នគររាជសីមា ចំណែក ២នាក់ទៀត នៅមិនទាន់ដឹងឈ្មោះគ្មានឯកសារណាមួយជាប់ខ្លួនរង់ចាំសាច់ញាតិមកអះអាង មុននាំខ្លួនអ្នករបួសទៅមន្ទីរពេទ្យម្នាក់ទៀត តែបានបាត់បង់ជីវិតនៅវេលាក្រោយមក ។




តាមរយៈការស៊ើបអង្កេតបានអោយដឹងដា ឡានមួយបាំងកន្លះខាងលើមានអ្នកដំណើរមកជាមួយ ៤នាក់ បានផឹកឆ្លងបុណ្យចូលឆ្នាំនៅផ្ទះឃុំហ៊ីនដាត ស្រុក ហួយថ្លែង ខេត្ត នគររាជសីមា ក្រោយមកបានបបួលគ្នាទៅលេងបុណ្យចូលឆ្នាំនៅទីរួមស្រុក ភិម៉ាយ ពេលឡានបើកមកដល់កន្លែងកើតហេតុបានបាត់បង់ជំហក្រឡាប់ធ្លាក់ផ្លូវទៅបុកដើមឈើមួយដើមធំ ធ្វើអោយមានអ្នកស្លាប់នៅនឹងកន្លែងនិងខ្ទាតមកចេញពីឡាន ៣នាក់ និងរបួសធ្ងន់ ១នាក់។


ប៉ូលីសសន្និដ្ឋានថា គួរតែកើតហេតុមកពីអ្នកបើកបរស្រវឹងស្រា ហើយបើកឡានមកដោយល្បឿនលឿនព្រោះតាមរយៈសភាពឡានបាក់បែកខ្ទេចខ្ទីខ្លាំងសល់តែដែក ។



អ្នកយកពត៌មានបានរាយការណ៍ថា ហ្វេសប៊ុក ឈ្មោះ យីងខ្លាំង បានបង្ហាញពីវីដេអូមួយដែលជាហេតុការណ៍មុនឡានមួយគ្រឿងខាងលើបាត់បង់ជំហរក្រឡាប់និងមានអ្នកស្លាប់ ៤នាក់ ដោយអ្នកបើកឡានបានបើកឡានមកដោយល្បឿនលឿន ហើយអ្នកដែលថតវីដេអូនោះបាននិយាយថា “ បន្តិចទៀតវ៉ាអោយមើល “ ហើយអ្នកបើកឡានក៏ចាប់ផ្ដើមវ៉ាឡានដែលនៅខាងមុខយ៉ាងគួរអោយស្រៀវ ដោយអ្នកបើកឡានបាននិយាយជាភាសាថៃឥសាន្តថា “ ពេលដែលប៉ូលីសបើកឡានតាមហ្អាស បងបើកឡានរត់ហ្មង រហូតដល់ប៉ូលីសតាមមិនទាន់ “ ហើយទីបំផុតកើតមានឧប្បទ្ទវហេតុដូចខាងលើ ៕


តោះដើម្បីកុំអោយខាតពេលយូរ សូមទស្សនាវីដេអូទាំងអស់គ្នា !!!