ខ្លាំងបាត់ហើយ!!! កញ្ញារំដួលលិចលេចទឹកលេងប៉ុន្មានឈុតនេះមិនសរសើរមិនបានទេ គឺធ្វើឲ្យកក្រើកតែម្តង

រំដួលលិចទឹក ជាតារាភេទទី៣ម្នាក់ដែលមានកេរ្ដិ៍ឈ្មោះកាន់តែល្បីខ្ទរខ្ទារ ដោយសារសមត្ថភាពតុបតែងខ្លួនប្លែកៗ ។ កាលពីថ្មីៗនេះ រំដួលលិចទឹក ដណ្ដើមបានតំណែងភេទទី៣លេចធ្លោ និងមានប្រជាប្រិយភាពនៅពេលដែលបង្ហាញខ្លួនក្នុងនាមជាគណកម្មការផ្ដល់ពិន្ទុដល់ការប្រលងនារីឯកសង្ក្រានពោធិ៍សែនជ័យ ។
ឈុតព្រះម៉ែនាគ មិនមែនជាលើកទី១ដែលនាងស្លៀកបង្ហាញនោះទេ ប៉ុន្តែនាងនៅតែមានការចាប់អារម្មណ៍នៅពេលចេញដើរលើឆាក។
ថ្ងៃនេះដែរ រំដួលលិចទឹក បានបើកកកាយពីអាថ៌កំបាំងនៃការច្នៃម៉ូដឈុតព្រះម៉ែនាគដោយរៀបរាប់ថា៖ « ឈុតព្រះម៉ែនាគឆ្នៃពី សំរាម កេសក្រដាស សំបកកំប៉ុង សុីឌី ស្មោរ សំបកខ្ចៅ … ទួលបានការជួយឆ្នៃប្រឌិតពី បងប្រុស សុទ្ធា បង មាឃ រួមជាមួយនាងខ្ញុំ អរគុណបងៗសំរាប់ទឹកចិត្តនិងការស្រលាញ់សិល្បៈនៃការឆ្នៃប្រឌិតនេះ» ៕