លោកតាម្នាក់ត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ បន្ទាប់ពីគាត់បានយកខ្សែភ្លើងប្រវែងមួយម៉ែត្រដោតចូលទៅក្នុងលិង្គ

ចិន៖ លោកតាម្នាក់ត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ បន្ទាប់ពីគាត់បានយកខ្សែភ្លើងប្រវែងមួយម៉ែត្រដោតចូលទៅក្នុងលិង្គរបស់គាត់ ព្រោះតែគាត់រមាស់ខ្លាំងពេកមិនអាចអេសវាបាន។ លោកតារូបនេះមិនត្រូវបានគេបង្ហាញឈ្មោះនោះទេ តែគេគ្រាន់ឲ្យដឹងថា គាត់ជាមនុស្សចូលនិវត្តន៍ម្នាក់រស់នៅក្នុងខេត្ត Liaoning ប្រទេសចិន។ លោកតារូបនេះមានបញ្ហាក្រពេញប្រូស្តាតដែលធ្វើឲ្យផ្នែកខាងក្នុងបង្ហួរនោមរបស់គាត់រមាស់ជាខ្លាំង។ ដោយមិនអាចទ្រាំនឹងការរមាស់នេះបាន គាត់បានសម្រេចយកខ្សែរភ្លើងដែលជាឌុយ បញ្ចូលថ្មរទូរស័ព្ទមកដោតចូលក្នុងលិង្គរបស់គាត។​

ជាអកុសលគាត់ដោតបានតែបន្តិចគាត់មានអារម្មណ៍ថាឈឺ ហើយក៏ព្យាយាមដកវាចេញមកវិញ តែដកមិនបានទាល់តែសោះ។ ភ្លាមៗនោះគាត់ត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យ ហើយខាង វេជ្ជបណ្ឌិតក៏អាចជួយសង្គ្រោះគាត់បានទា​ន់ពេលវេលាដែរ។ ពេលនេះខាងវេជ្ជបណ្ឌិតកំពុងព្យាយាមព្យាបាលបញ្ហាក្រពេញ ប្រូស្តាតរបស់គាត់បន្ថែមទៀត ដើម្បីកុំឲ្យមានអការៈរមាស់ផ្នែកខាងក្នុងបង្ហួរនោមទៀត៕