គូរព្រេងគេ!!ចៅខ្មែរផ្សារ បង្ហាញមុខគូស្នេហ៍ភេទដូចគ្នាធ្វើឲ្យមហាជនភ្ញាក់ផ្អើល !

ស្នេហាភេទដូចគ្នា ដ៍ផ្អែមល្ហែម រវាងតារាហ្វេសប៑ុក ចៅខ្មែរ និង គូស្នេហ៍ កំពុងធ្វើអោយមានការចាប់អារម្មណ៍ ពីសំណាក់អ្នកលេងហ្វេសប៑ុក។ សូមសរសើរ ចំពោះ ចៅខ្មែរ និង ស្វាមី លោក ខេមរិន្ទ ដែលក្លាហានហ៑ានបើកចំហស្នេហាភេទដូចគ្នា ប្រឆាំងនឹងសង្គមមួយនេះ។
គួរបញ្ជាក់ផងដែរថា មុននេះបន្ដិចផេករបស់ ចៅខ្មែរផ្សារ ក៏បានបង្ហោះសាររៀបរាប់ពីប្រវត្តិស្នេហ៍របស់ពួកគេត្រួសៗផងដែរក្នុងបណ្ដាញសង្គម ។ ចៅខ្មែរផ្សារបានរៀបរាប់ថា៖ « 2ឆ្នាំស្គាល់គ្នាតាមFacebookមិនដែរជួបមុខគ្នា 2ឆ្នាំរស់នៅជាមួយគ្នា តស៊ូ សុីអត់សុីឃ្លាន ពីកង់ដល់មានម៉ូតូ ពីម៉ូតូដល់មានឡាន ពីឡានមានកូនប្រុស ជាទីស្រលាញ់ម្នាក់ទៀត សរុប4ឆ្នាំដែរយើងសាងទាំងអស់នោះជាមួយគ្នា វាពិបាកណាស់ យើងសប្បាយនិងអ្វីដែរយើងមាន» ៕