ហ៊ានខ្លាំងណាស់!!!គូរសេ្នហ៏ចេញទៅធ្វើការបាត់បែកគំនិតចាប់ប្អូនថ្លៃរំលោភបានសំរេចចំនួន៣ដង

ភ្នំពេញ ៖ បុរសម្នាក់បានទាក់ទងស្នេហាជាមួយស្ត្រីមេម៉ាយម្នាក់អស់រយៈពេលជាង១ខែមកហើយ និងត្រូវបានខាងស្រីហៅឱ្យមករួមរស់ ក្នុងផ្ទះជួលជាមួយទើបនឹងបាន២ថ្ងៃ ស្រាប់តែឆ្លៀតពេលដែលគូស្នេហ៍ចេញទៅធ្វើការបាត់ បុរសជើងល្អបែរជាបែកគំនិតចាប់រំលោភប្អូនស្រីរបស់គូស្នេហ៍ដែលទើបមានអាយុ១៤ឆ្នាំ រហូតដល់បានសម្រេចដល់ទៅ៣ដង លុះរឿងរ៉ាវបែកធ្លាយ ត្រូវស្ត្រីមេម៉ាយជាគូស្នេហ៍ប្តឹងប៉ូលិសចាប់ ស្រាប់តែបុរសកំហូចបានប្រកែកថា រូបគេចាប់រំលោភក្មេងស្រីរងគ្រោះតែ២ដងប៉ុណ្ណោះ។

ករណីរំលោភសេពសន្ថវៈខាងលើនេះ បានកើតឡើងតាំងពីវេលាយប់ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ លុះក្មេងស្រីរងគ្រោះទម្លាយរឿងរ៉ាវប្រាប់បងស្រីដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង៩និង០៥នាទីយប់ នៅចំណុចផ្ទះជួលកើតហេតុខាងលើ។

ក្មេងស្រីរងគ្រោះដែលត្រូវប្រុសព្រានល្មោភកាមចាប់រំលោភរហូតដល់បានសម្រេច៣ដង មានឈ្មោះផ.ស.ឃ អាយុ១៤ឆ្នាំ មុខរបរនៅផ្ទះ សព្វថ្ងៃរស់នៅក្នុងបន្ទុកបងស្រីបង្កើត និងស្នាក់នៅផ្ទះជួលកើតហេតុខាងលើ និងមានស្រុកកំណើតនៅស្រុកពញាព្ញ ខេត្តកណ្តាល។ ចំណែកបងស្រីរបស់ក្មេងស្រីរងគ្រោះ មានឈ្មោះផុន ស្រីរ័ត្ន អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រជាស្ត្រីមេម៉ាយប្តីរត់ចោល មានកូនប្រុសម្នាក់អាយុជាង១ខួប។

ចំណែកជនសង្ស័យល្មោភកាម មានឈ្មោះអូន រី អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិអូរចក ឃុំព្រៃខ្លា ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ ជនសង្ស័យគឺជាគូស្នេហ៍របស់ស្ត្រីមេម៉ាយដែលជាបងបង្កើតរបស់ក្មេងស្រីរងគ្រោះ និងទើបតែត្រូវស្ត្រីមេម៉ាយជាគូស្នេហ៍ហៅឱ្យមករួមរស់ក្នុងផ្ទះជួលជាមួយគ្នា បានរយៈពេល២ថ្ងៃប៉ុណ្ណោះ ស្រាប់តែចាប់រំលោភប្អូនស្រីគូស្នេហ៍បានសម្រេចដល់ទៅ៣ដង។

តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ ជនសង្ស័យខាងលើ បានសម្រាកក្នុងបន្ទប់ជួលរបស់បងស្រីនាង ចំណែកនាងក៏ដេកនៅក្នុងបន្ទប់នោះដែរ លុះដល់វេលាម៉ោង៦ព្រឹក បងស្រីរបស់នាង បានចេញទៅធ្វើការបាត់ ដោយទុកឱ្យនាងនៅមើលក្មួយប្រុសអាយុជាង១ខួបនៅផ្ទះជួល រីឯជនសង្ស័យមិនទាន់មានការងារធ្វើ ក៏នៅផ្ទះជាមួយនាងដែរ។

ស្រាប់តែក្រោយមក ពេលឃើញឱកាសស្ងាត់ល្អ ជនសង្ស័យក៏បានចាប់រំលោភនាងតែម្តង ដោយចាប់ឱបច្របាច់ដោះ ខ្ទប់មាត់ ចាប់សម្រាតសំលៀកបំពាក់នាងចេញអស់ រួចធ្វើសកម្មភាពរំលោភរហូតដល់បានសម្រេចតែម្តង។ លុះដល់ម៉ោង១០ព្រឹក ថ្ងៃដដែល ជនសង្ស័យបានចាប់រំលោភនាងម្តងទៀត ហើយនៅវេលាម៉ោង៥ល្ងាចថ្ងៃដដែល ជនសង្ស័យបានចាប់រំលោភនាងថែមម្តងទៀត សរុបទៅ៣ដង។

ក្មេងស្រីរងគ្រោះ បានឱ្យដឹងទៀតថា ពេលដែលជនសង្ស័យចាប់នាងរំលោភរួចហើយ គេបានឱ្យប្រាក់នាងចំនួន១០ដុល្លារដែរ តែនាងមិនព្រមទទួលយកទេ។ បន្ទាប់មកជនសង្ស័យបានចេញទៅក្រៅបាត់ លុះបងស្រីចេញមកពីធ្វើការវិញ នៅម៉ោង៨យប់ នាងក៏រៀបរាប់រឿងរ៉ាវប្រាប់បងស្រីឱ្យបានដឹងតាមដំណើររឿងខាងលើ។ តែពេលនោះជនសង្ស័យបានទៅដេកបន្ទប់ជួលអ្នកដ៏ទៃបាត់ទៅហើយ។ រហូតដល់ព្រឹក បងស្រីបាននាំនាងទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់។

តាមសម្តីបងស្រីរបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ជីវភាពគ្រួសាររបស់នាងក្រីក្រខ្លាំងណាស់ ហើយនាងជាកូនកំព្រាឪពុកម្តាយស្លាប់ចោលអស់តាំងពីប្អូននៅតូចៗ ក្នុងនោះនាងមានបងប្អូនចំនួន៨នាក់ (ស្រី៤ ប្រុស៤) រស់នៅជាមួយជីដូនឯស្រុកកំណើត ដែលមានជីវភាពទីទ័លលំបាកបំផុត។ ចំណែកនាងជាស្ត្រីមេម៉ាយប្តីរត់ចោលតាំងពីនាងពពោះកូនបាន៥ខែមកម៉្លេះ ហើយប្អូនប្រុស៣នាក់បានយកទៅដាក់មណ្ឌលកុមារកំព្រា ព្រោះគ្មានលទ្ធភាពចិញ្ចឹមប្អូនៗទេ។ ក្រោយពីធ្លាក់ខ្លួនជាស្ត្រីមេម៉ាយ នាងបានមកធ្វើការរោងចក្រ និងបានយកប្អូនស្រី (ក្មេងស្រីរងគ្រោះ) មកនៅជាមួយគ្រាន់បានជួយមើលថែកូនឱ្យ។

បងស្រីរបស់ក្មេងស្រីរងគ្រោះបានបន្តថា តាមពិតរូបនាងទើបនឹងមានទំនាក់ទំនងស្នេហាតាមទូរស័ព្ទជាមួយជនសង្ស័យខាងលើ បានរយៈពេល១ខែប៉ុណ្ណោះ លុះក្រោយមក ដោយដឹងថាប្រុសស្នេហ៍អត់ការងារធ្វើ ម៉្យាងនាងនឹកស្មានថា គេស្រលាញ់នាងដោយចិត្តស្មោះ ទើបហៅឱ្យប្រុសស្នេហ៍មកស្នាក់នៅផ្ទះជួលជាមួយនាង ទើបនឹងបាន២ថ្ងៃប៉ុណ្ណោះ ប៉ុន្តែទំនាក់ទំនងពួកនាងនៅមិនទាន់បានស៊ីជំរៅនៅឡើយទេ ហើយត្បិត ថាស្នាក់នៅបន្ទប់ជាមួយគ្នាមែន តែនាងឱ្យប្រុសស្នេហ៍ដេកកន្លែងផ្សេង ចំណែកនាងនិងកូនប្រុសតូច ដេកជាមួយប្អូនស្រី នៅឃ្លាតឆ្ងាយពីជន សង្ស័យដែរ។

បងរបស់ក្មេងស្រីរងគ្រោះ បានបញ្ជាក់ថា លុះមកដល់ព្រឹក នាងបានចេញទៅធ្វើការដូចសព្វដង ដោយទុកឱ្យប្រុសស្នេហ៍ស្នាក់នៅបន្ទប់ជាមួយប្អូនស្រីនាង និងមិននឹកស្មានថា ប្រៀបបាននឹងយកសាច់ទៅផ្ញើនឹងមាត់ខ្លាបែបនេះសោះ។ លុះយប់ឡើង ពេលនាងត្រឡប់មកដល់ផ្ទះជួលវិញ មិនឃើញប្រុសស្នេហ៍ទេ តែឃើញប្អូនស្រីយំ និងបានរៀបរាប់ប្រាប់នាងថា ជនសង្ស័យជាប្រុសស្នេហ៍របស់នាងបានចាប់រំលោភប្អូនស្រីដែលទើបនឹងមានអាយុ១៤ឆ្នាំ រហូតដល់បានសម្រេច៣ដងឯណោះ។ លុះព្រឹកឡើងថ្ងៃទី២៣ មករា នាងក៏នាំប្អូនស្រី មកដាក់ពាក្យបណ្តឹង រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យនាំយកមកសាកសួរតែម្តង។

តាមប្រភពពីនាយប៉ុស្តិ៍ចោមចៅ៣ បានឱ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះភ្លាម លោកយឹម សារ៉ាន់ អធិការ នគរបាលខណ្ឌពោធិ៍សែនជ័យ បានចាត់វិធានការរៀបផែនការឱ្យបងស្រីក្មេងស្រីរងគ្រោះ និងត្រូវជាសង្សាររបស់ជនសង្ស័យ ធ្វើជាធ្នាក់ ដើម្បី អន្ទងហៅប្រុសស្នេហ៍មកជួប ចំណែកជនសង្ស័យស្មានតែក្មេងស្រីរងគ្រោះមិនបានប្រាប់បងស្រី ក៏បានមកជួបតាមការណាត់ ទើបត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួនបាន រួចនាំមកសាកសួរ នៅប៉ុស្តិ៍នគរបាលចោមចៅ៣។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះ ដែលត្រូវជាប្អូនស្រីបង្កើតរបស់គូស្នេហ៍ខ្លួនប្រាកដមែន តែមិនមែនបានសម្រេចដល់ទៅ៣ដងដូចការចោទប្រកាន់នោះទេ តាមពិតរូបគេរំលោភក្មេងស្រីរងគ្រោះបានសម្រេច តែ២ដងប៉ុណ្ណោះ។

ជនសង្ស័យល្មោភកាមខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕