ផ្អើលពេញហ្វេសប៊ុក ក្រោយពីលោកយាយម្នាក់ខំថែរក្សាទុកប្រាក់រៀលខ្មែរឆ្លងកាត់ច្រើនសម័យកាល….មានវីដេអូ

កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមក្រោយពេលមានម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Marady Regain បានបង្ហាញនូវប្រាក់រៀលខ្មែរ ជាច្រើនសម័យកាលដែលយុវជន យុវវ័យជំនាន់ក្រោយពុំដែលបានធ្លាប់ឃើញ។ ដោយម្ចាស់គណនីហ្វេសប៊ុកខាងលើបានបញ្ជាក់ថាប្រាក់ទាំងនេះគឺលោកយាយរបស់ខ្លួនបានខិតខំរក្សាឆ្លងកាត់ជាច្រើនសម័យកាល ដោយប្រាក់ទាំងនោអមាន តាំងពីសម័យសង្គមរាស្ត្រ រហូតដល់ សម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា។


ម្ចាស់គណនីហ្វេសប៊ុកដដែលបានរៀបរាប់ឲ្យដឹងថា៖ “លោកយាយ (ម៉ែចាស់) ខ្ញុំគាត់ខិតខំថែរក្សាទុកប្រាក់រៀលខ្មែរ ១ដុំ នេះឆ្លងកាត់ច្រើនសម័យកាល និង ឧបសគ្គជាច្រើនដែលខ្ញុំគិតមិនដល់ថាគាត់អាចទុកបានដោយ របៀបណានោះទេ ព្រោះកំឡុងពេលនោះ គាត់ក៍បានឆ្លងកាត់សង្រ្គាមក្នុងសម័យខ្មែរក្រហម។ ចៅសូមអរគុណលោកយាយ (ម៉ែចាស់) ខ្លាំងណាស់ដែលបានអភិរក្សប្រាក់រៀលខ្មែរមកដល់ពេលនេះ អោយក្មេងៗជំនាន់ក្រោយៗ ដូចជារូបចៅបានស្គាល់។


ប្រាក់រៀលខ្មែរសម័យសង្គមរាស្រ្តនិយម (ឆ្នាំ 1955)
ប្រាក់រៀលខ្មែរសម័យសង្គមរាស្រ្តនិយម (ឆ្នាំ1956-1972)
ប្រាក់រៀលខ្មែរសម័យសង្គមរាស្រ្តនិយម (ឆ្នាំ 1958-1973)
សម័យខ្មែរសាធារណៈរដ្ឋ (ឆ្នាំ 1974)
សម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា 1979
សម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា 1987
ចែករំលែកសំរាប់ក្មេងជំនាន់ក្រោយដែលមិនធ្លាប់បានឃើញផង”។ យ៉ាងណាមិញក្រោយពីបានបង្ហាញប្រាក់រៀលខ្មែរដែលកម្រនឹងបានឃើញ មានការចែករំលែកយ៉ាងច្រើនពីបណ្តាអ្នកលេងហ្វេសប៊ុក និងកោតសរសើរចំពោះលោកយាយដែលបានខិតខំថែរក្សាប្រាក់រៀលខ្មែរទុកបង្ហាញដល់កូនចៅជំនាន់ក្រោយឲ្យបានស្គាល់៕